ឲតែគេនិយាយពីប្រាសាទព្រះវិហារ គេមិនដែលភ្លេចប្រាសាទមួយដែលនៅដែលដាច់ស្រយាលភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ។ ប្រាសាទកោះកេរជាតំបន់មួយពោលពេញទៅដោយព្រៃជាច្រើនអនេកដែលមានប្រជាជនរស់នៅតិចតួច។ប្រាសាទកោះកេរនៅតែចាត់ទុកជាទីតាំងពិសិដ្ឋ និងទីសក្ការៈបូជារបស់អ្នកស្រុកនៅទីនោះនិងភ្ញៀវទេសចរណ៏ដែរទៅទសនានៅទីនោះ។ ជារៀងរាល់ឆ្នាំ អ្នកភូមិកោះកេរតែងតែរៀបចំពិធីបុណ្យរំលឹកដល់នាងទុនសាត្រា និងស្តេចដំរីសនៅក្បែរផ្នូរស្តេចដំរីស។

អតីតទីតាំងរាជធានីរបស់ខ្មែរ ដែរមានអាយុកាលជាង១០០០ឆ្នាំនេះ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ដោយឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិកជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរសព្វថៃ្ងហៅថា អតីតរាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

គួរបញ្ជាក់ផងដែរថាកាលពីខែមីនា ឆ្នាំ២០២២ គណៈកម្មការបេតិកភណ្ឌពិភពលោក បានសម្រេចយកសំណើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដាក់ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១០-២៥ ខែញ្ញា ឆ្នាំ២០២៣។

សព្វថៃ្ងនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរណ៍បរទេស ពី២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ នៅ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន នៃខេត្តព្រះវិហារ ។ ក្រោយបានធ្វើផ្លូវឲមានភាពងាយស្រួលក្នុងការធ្វើដំណើរមក គេសង្ឈឹមថានឹងមានចំនួនភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ក្នុងស្រុក មានការកើនឡើង។

អត្ថបទដោយ៖ តុប ឡៃហៀង