ដើម្បីធ្វើឲផ្លូវចិត្តរបស់យុវជនមាននៅស្ថេរភាពរឹងមាំ យុវជនគប្បីស្វែងយល់អំពីពុទ្ធវាទរបស់ព្រះពុទ្ធឲបានច្រើន (ការប្រដៅរបស់ព្រះពុទ្ធ) ផ្តល់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់យុវជន ក្នុងការកសាងសមត្ថភាពផ្លូវចិត្ត និងក្រមសីលធម៌ ដើម្បីរស់នៅក្នុងសង្គមសម័យថ្មីដោយភាពឈ្លាសវៃប្រកបប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាមាននៅការពិចារណាបានត្រឹមត្រូវក្នុងការបញ្ចេញមតិសម្រាប់ការអភិវឌ្ឍន៍ខ្លួននៅពេលអនាគត។

ការសិក្សាពុទ្ធវាទផលប្រយោជន៍សំខាន់ៗដែលយុវជនសម័យថ្មីរួមមាន ៖

១. ការគ្រប់គ្រងផ្លូវចិត្ត និងកាត់បន្ថយស្ត្រេស

ក្នុងសម័យកាលដែលមានការប្រកួតប្រជែងខ្ពស់ យុវជនងាយនឹងរងសម្ពាធផ្លូវចិត្ត។

  • សតិ និងសមាធិ៖ ជួយឱ្យយុវជនមានអារម្មណ៍នឹងនរ មិនឆាប់ខឹង ឬតក់ស្លុតចំពោះបញ្ហា។
  • ការរស់នៅជាមួយបច្ចុប្បន្ន៖ កាត់បន្ថយការបារម្ភហួសហេតុពីអនាគត និងការស្តាយក្រោយចំពោះអតីតកាល។
  • ការរក្សានៅចិត្តស្ងប់៖ យុវជនចេះដោះស្រាយបញ្ហាប្រកបវិចារៈញ្ញាណ(គិតមុននិងគូរ)។
  • កាត់ចោលនូវអ្វីដែរមិនសំខាន់៖​ បោះចោលនៅការគិតពីអ្វីដែលមិនទាន់មកដល់ បកមកគិតតែពីបច្ចុប្បន្នភាពតែមួយមុខហើយព្យាយាមអភិវឌ្ឍន៍ខ្លួនឲកាន់តែខ្លាំងនិងមានសមត្ថភាព។

២. ការពង្រឹងសីលធម៌ និងគុណធម៌រស់នៅ

ពុទ្ធវាទបង្រៀនឱ្យស្គាល់ខុសត្រូវ និងផលវិបាកនៃសកម្មភាពខ្លួនឯង (ច្បាប់កម្មផល)។

  • ការចៀសឆ្ងាយពីអបាយមុខ៖ យុវជនដែលយល់ដឹងពីធម៌ តែងចៀសវាងពីគ្រឿងញៀន ការសេពសុរា និងល្បែងស៊ីសង។
  • សេចក្តីថ្លៃថ្នូរ៖ ការប្រកាន់ខ្ជាប់នូវសីល ៥ ធ្វើឱ្យយុវជនក្លាយជាមនុស្សដែលមានតម្លៃ និងទទួលបានការគោរពពីអ្នកដទៃ។
  • មាននៅសន្ដានចិត្តល្អ៖ ការដែលយុវជនមានការយល់ដឹងពីព្រះធម៍បានច្រើននោះ យុវជននឹងមាននៅចិត្តមេត្តា កុរណាទៅដល់មនុស្សជុំវិញខ្លូន។

៣. ការអភិវឌ្ឍបញ្ញា និងការពិចារណា 

ព្រះពុទ្ធមិនតម្រូវឱ្យជឿដោយងងឹតងងុលឡើយ (កាលាមសូត្រ)ការជឿលើអ្វីគឺត្រូវប្រកបដោយការពិចារណាមិនជឿទៅលើអ្វីដែលគ្រាន់តែលឺតាមគេនិយាយត្រូវជឿលើអ្វីដែលមើលឃើញ។

  • ការវិភាគហេតុផល៖ ជួយឱ្យយុវជនចេះត្រិះរិះពិចារណា រកហេតុ និងផល មុននឹងសម្រេចចិត្តអ្វីមួយ។
  • ការស្គាល់ខ្លួនឯង៖ យុវជនរៀនសង្កេតមើលចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីកែលម្អជាប្រចាំ។
  • ការអភិវឌ្ឃន៍៖ យុវជនត្រូវមានចំណេះដឹងខ្ពស់សម្រាប់ការអភិវឌ្ឃន៍ខ្លូននិងសង្គមឲមានភាពរីកចម្រើន។

៤. ការកសាងទំនាក់ទំនងល្អក្នុងសង្គម

ធម៌មេត្តា និងករុណា គឺជាសោរគ្រាប់សម្រាប់ដោះស្រាយជម្លោះ។

  • ការយោគយល់អធ្យាស្រ័យ៖ កាត់បន្ថយអំពើហិង្សា និងការរើសអើង។
  • សង្គមធម៌៖ ការចេះជួយយកអាសារគ្នា និងការចែករំលែក ដែលធ្វើឱ្យសហគមន៍មានសុភមង្គល។

 

អត្ថបទដោយ៖ អៀង​ នីតា