ការអភិវឌ្ឍបញ្ញាស្មារតី គឺជាដំណើរការដ៏ស្មុគស្មាញនៃការវិវត្តផ្នែកគំនិតការយល់ដឹង និងការបកស្រាយព័ត៌មានជុំវិញខ្លួន។ សម្រាប់យុវជន នេះគឺជាដំណាក់កាល មាស ដែលខួរក្បាលមានភាពបត់បែនខ្ពស់នៅក្នុងការស្រូបយកចំណេះដឹងនិងការកសាងបុគ្គលិកលក្ខណៈដើម្បីអភិវឌ្ឍខ្លួនទៅមុខ។ នៅក្នុងវ័យយុវជន ខួរក្បាលផ្នែកខាងមុខដែលហៅថា Prefrontal Cortex កំពុងអភិវឌ្ឍយ៉ាងខ្លាំងហើយផ្នែកនេះទទួលខុសត្រូវលើការសម្រេចចិត្ត ការគ្រប់គ្រងអារម្មណ៍និងការរៀបចំផែនការ។ យុវជនគួររៀនធ្វើការសម្រេចចិត្តលើបញ្ហាតូចតាចដោយខ្លួនឯងដើម្បីពង្រឹងកោសិកាខួរក្បាលផ្នែកនេះ។

ដើម្បីអភិវឌ្ឍបញ្ញាឱ្យបានពេញលេញ យុវជនមិនត្រូវឈប់ត្រឹមតែ "ការចងចាំ" នោះទេ យុវជនត្រូវឆ្លងកាត់កម្រិតនៃការគិតដូចជា ការបកស្រាយខ្លឹមសារមេរៀនបាន ការយកចំណេះដឹងទៅប្រើក្នុងស្ថានភាពជាក់ស្តែង ចេះបំបែកព័ត៌មានដើម្បីរកហេតុផល និងចេះរិះគន់ និងផ្តល់តម្លៃទៅលើព័ត៌មានដោយសីលធម៌ បន្ថែមទៀតនោះ ត្រូវបង្កើតអ្វីដែលថ្មីចេញពីចំណេះដឹងដែលមាន។

យុវជនដែលមានបញ្ញាស្មារតីរឹងមាំជឿជាក់ថាសមត្ថភាពអាចកែប្រែបានតាមរយៈការខិតខំ ត្រូវចាត់ទុកបញ្ហាប្រឈមជាឱកាសដើម្បីរៀនសូត្រការមានផ្នត់គំនិតបែបនេះ ជួយឱ្យបញ្ញាស្មារតីមិនងាយចុះចាញ់នឹងឧបសគ្គ។ បញ្ញាស្មារតីមិនមែនមានតែលេខ IQ ខ្ពស់នោះទេ ប៉ុន្តែមូលដ្ឋានគ្រឹះដ៏សំខាន់គឺការដឹងពីអារម្មណ៍ខ្លួនឯង កាលណាស្មារតីនឹងនរ នោះការគិតនឹងមានភាពច្បាស់លាស់។ ការអនុវត្តសមាធិ ឬការដកដង្ហើមវែងៗ គឺជាបច្ចេកទេសជួយឱ្យបញ្ញាស្មារតីមានភាពស្ងប់ និងវៃឆ្លាត។ ចំណែកឯខួរក្បាល គឺជាសរីរាង្គ បើកាយសម្បទាខ្សោយបញ្ញាក៏មិនអាចអភិវឌ្ឍបានពេញលេញដែរ ចំពោះការគេងពី ៧-៩ ម៉ោង គឺជាពេលវេលាដែលខួរក្បាលបញ្ចូលព័ត៌មានទៅក្នុងអង្គចងចាំរយៈពេលវែង ហើយការបរិភោគអាហារដែលសម្បូរដោយ Omega-3 និងបន្លែបៃតងវាអាចជួយទៅដល់លូតលាស់កោសិកាប្រសាទរបស់យើងបានទៀតផង។

 

 

 

អត្ថបទដោយ៖ សុធា