នៅគ្រាមួយនៅពេលដែលព្រះពុទ្ធទ្រង់យាងទៅក្រសាលព្រៃរៀងរាល់បួនខែម្តង គ្រានោះព្រះអង្គទ្រង់បានទតឃើញនូវទេវទតចំនួន៤អង្គគឺ មនុស្សឈឺ មនុស្សចាស់ មនុស្សស្លាប់ និងអ្នកបួស អាស្រ័យហេតុដូច្នោះហើយបានជាព្រះពុទ្ធទ្រង់សម្រេចព្រះទ័យយាងចេញទៅសាងផ្នួសគឹដោយសារព្រះអង្គចង់ប្រស់សត្វលោកឱ្យរួចចាកពីទុក្ខ ។ដោយមានការ​នឿយណាយ ខ្ពើមរអើម​នឹង​រូប​សង្ខារ​យ៉ាង​ខ្លាំង​ក៏​ប្រាថ្នា ចេញ​សាង​ផ្នួស​ដើម្បី​ស្វែងរក​ព្រះធម៌​ត្រាស់​ដឹង​ក្នុង​លោក។នា​កណ្តាលរាត្រី​ស្ងាត់​សូន្យឈឹង​ព្រះ​សិទ្ធត្ថ បានលាបុត្រានិងព្រះ​មហេសី​​ជាទី​ស្រលាញ់​យោងទៅសាងផ្នួស។ពេល​យាង​ទៅ​ដល់​មាត់​ស្ទឹង នេ​រ​ញ្ជ​រា (​ពុទ្ធ​គ​យា​សព្វថ្ងៃ​) ព្រះ​អង្គ​ទ្រង់​ដក​ព្រះ​ខ័ន​ចាប់​ក្តាប់​កាត់​ព្រះកេសា ហើ​​​​​យ​​​​​អធិដ្ឋាន​ថា បើ​អាត្មាអញ​នេះ​ពិតជា​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​មែន ចូរ​កេសា​ទាំងឡាយ​នៃ​អាត្មាអញ​នេះ​ឈប់​ដុះ​តទៅ​ទៀត​ចុះ ហើយ​អធិដ្ឋាន​បោះ​ភ្នួ​ង​ព្រះកេសា​បោះ​ឡើង​ទៅ​លើ​អាកាស ពួក​ទេវតា​ទាំងឡាយ​កាន់​ភាជន៍មាស​មក​ទទួល​ត្រង​យក​ទៅ​តម្កល់​ទុក​នៅ​ស្ថាន​ទេវ​លោ​ក្នុង​គ្រានោះ​ទៅ។កាលបានបួសស្រេចបាច់អស់ហើយព្រះអង្គទ្រង់បានស្វែងរកសច្ចៈធម៌ដោយព្រះអង្គឯងរហូតដល់ពេលដែលព្រះអង្គទ្រង់បានត្រាស់ដឹង។

អត្ថបទដោយ៖ អៀង នីតា