ក្រុមហ៊ុនទូរគមនាគមន៍អឺរ៉ុប Vodafone បានប្រកាសថា ខ្លួននឹងផ្តល់សេវាសន្តិសុខអ៊ីនធឺណិតកម្រិតខ្ពស់ និងបច្ចេកវិទ្យា AI ជំនាន់ថ្មី ដល់អតិថិជនអាជីវកម្មខ្នាតតូច តាមរយៈកិច្ចសហការយុទ្ធសាស្ត្រមួយមានតម្លៃ ១ ពាន់លានដុល្លារ ជាមួយ Google Cloud ដែលបានព្រមព្រៀងគ្នាកាលពីខែតុលា ឆ្នាំ ២០២៤។ សេវាសន្តិសុខដែលនឹងផ្តល់ជូន គឺជាប្រព័ន្ធ Managed Detection and Response (MDR) ដែលអនុញ្ញាតដោយ Google Security Operations ដើម្បីជួយការពារអាជីវកម្មខ្នាតតូចពីការគំរាមកំហែងអ៊ីនធឺណិតដែលកាន់តែញឹកញាប់ និងស្មុគស្មាញ។

ក្រុមហ៊ុនបានឲ្យដឹងថា សេវានេះនឹងដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនៅ Germany ដោយគោរពតាមស្តង់ដារការពារទិន្នន័យដ៏តឹងរ៉ឹង រួចនឹងពង្រីកទៅទីផ្សារអឺរ៉ុបផ្សេងៗនៅចុងឆ្នាំនេះ។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Vodafone ក៏បានណែនាំផលិតផល AI ថ្មីឈ្មោះ Vodafone Business AI Concierge ដែលដំណើរការជាមួយ Google Gemini។ ប្រព័ន្ធនេះអាចទំនាក់ទំនងជាមួយអតិថិជន ដើម្បីឆ្លើយសំណួរ និងកក់ពេលជួបដោយស្វ័យប្រវត្តិ។ ផលិតផល AI នេះនឹងចាប់ផ្តើមប្រើប្រាស់នៅ Greece និងអាល្លឺម៉ង់ ជាដំបូង ខណៈតម្លៃសេវានៅមិនទាន់ត្រូវបានប្រកាសនៅឡើយ។
លោក Fanan Henriques នាយកផ្នែកផលិតផលអាជីវកម្ម និងអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុន Vodafone បានបញ្ជាក់ថា ផលិតផលទាំងនេះនឹងជួយអាជីវកម្មខ្នាតតូចចាប់ផ្តើមប្រើប្រាស់ AI បានយ៉ាងងាយស្រួល ដោយគ្មានភាពស្មុគស្មាញ និងមានសុវត្ថិភាព។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters