រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកមិនមានការជំទាស់ចំពោះការចូលរួមរបស់កីឡាករអ៊ីរ៉ង់ក្នុង 2026 FIFA World Cup ទេ ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកដែលមានទំនាក់ទំនងជាមួយ Islamic Revolutionary Guard Corps (IRGC) ធ្វើដំណើរចូលប្រទេសជាមួយក្រុមឡើយ។ លោក Rubio បានបញ្ជាក់ថា អាមេរិកមិនបានហាមឃាត់កីឡាករអ៊ីរ៉ង់ទេ ប៉ុន្តែបញ្ហាគឺស្ថិតនៅលើមនុស្សផ្សេងៗដែលអាចត្រូវបាននាំមកជាមួយក្រុម ហើយមានទំនាក់ទំនងជាមួយ IRGC។ អាមេរិកបានចាត់ទុក IRGC ជាអង្គការភេរវកម្មបរទេស។ ក្នុងពេលដូចគ្នា ប្រធានាធិបតី Donald Trump បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនចង់ប៉ះពាល់ដល់កីឡាករទេ។

ការប្រកួត World Cup ឆ្នាំ២០២៦ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកសិក។ មុននេះ លោក Paolo Zampolli បានផ្តល់យោបល់ថា អ៊ីតាលីគួរត្រូវជំនួសអ៊ីរ៉ង់ ប៉ុន្តែមិនមានការតភ្ជាប់ផ្លូវការជាមួយការប្រកួតនោះទេ។
មកដល់ពេលនេះ មិនមានសញ្ញាណណាមួយបង្ហាញថា អ៊ីរ៉ង់នឹងដកខ្លួន ឬត្រូវបានហាមឃាត់ពីការប្រកួតនោះឡើយ។ មុននេះ អ៊ីរ៉ង់បានស្នើឲ្យ FIFA ផ្លាស់ទី
ការប្រកួតវគ្គចែកពូលរបស់ខ្លួនពីសហរដ្ឋអាមេរិកទៅម៉ិកសិក ប៉ុន្តែត្រូវបានបដិសេធ។
ជាមួយគ្នានេះ ស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា បានកើតឡើងបន្ទាប់ពីការវាយប្រហាររវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈអ៊ីរ៉ង់បានឆ្លើយតបវិញ។ ការប្រយុទ្ធបានបណ្តាលឲ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងមនុស្សរាប់លាននាក់ត្រូវផ្លាស់ទីលំនៅ បទឈប់បាញ់ដ៏ផុយស្រួយមួយនៅក្នុងសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមជាងពីរសប្តាហ៍មុន។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters