ផ្លែប៊័រមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់រួមមានជាតិលុយតេអ៊ីន(Lutein)និងZeaxanthin។ ជីវជាតិទាំងនេះមានសារសំខាន់ណាស់សម្រាប់ភ្នែកនិងជួយបន្ថយគ្រោះថ្នាក់ពីជំងឺភ្នែកឡើងបាយ ផ្លែ ប៊័រមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពដោយសារវាផ្ទុកនូវជីវជាតិសំខាន់ៗជាច្រើនដែលជារឿយៗគេហៅថាជា "Superfood"។

ផ្លែប៊័រសម្បូរទៅដោយខ្លាញ់មិនឆ្អែតជាពិសេសគឺអាស៊ីតOleic ដែលជាប្រភេទខ្លាញ់ល្អដូចគ្នាទៅនឹងប្រេងអូលីវដែរ។ ខ្លាញ់ទាំងនេះមានសារៈសំខាន់ក្នុងការជួយថែរក្សាសុខភាពបេះដូងដោយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់និងបង្កើនកូលេស្តេរ៉ុលល្អ។សម្បូរទៅដោយជីវជាតិសំខាន់ផ្លែប៊័រផ្ទុកនូវវីតាមីននិងជាតិរ៉ែជាច្រើនដូចជាប៉ូតាស្យូមមានច្រើនជាងចេកទៅទៀតដែលជួយគ្រប់គ្រងសម្ពាធឈាមនិងតុល្យភាពជាតិទឹកក្នុងរាងកាយ។ វីតាមីន K សំខាន់សម្រាប់ការកកឈាមនិងសុខភាពឆ្អឹង។ វីតាមីន C និង E ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកានិងថែរក្សាស្បែកវីតាមីន B ផ្សេងៗ (B5, B6, Folate)និងការបង្កើតកោសិកា។ នឹងជំនួយដល់សុខភាពភ្នែកជួយដល់ប្រព័ន្ធរំលាយអាហារនឹងគ្រប់គ្រងទម្ងន់នឹងល្អសម្រាប់ស្រ្តីមានផ្ទៃពោះ។

បន្ថែម​ពី​នេះ​ការ​ញ៉ាំ​ផ្លែ​ប៊័រ​ក៏​អាច​ជួយ​​ដល់​ការ​​សម្រក​ទម្ងន់​ផង​ដែលជាមួយ​នឹង​បរិមាណ​ជាតិ​សរសៃ​ខ្ពស់​នៅ​ក្នុង​ផ្លែ​ប៊័រ​វា​​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​សម្រួល​ដល់​ការ​ធ្វើ​មេតាប៉ូលីស​កាត់​បន្ថយ​​ហានិភ័យ​នៃ​សម្ពាធ​ឈាម​ខ្ពស់​និង​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​។

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា