អ្នកស្រី ប៉ែន រ៉ន ជាអតីតតារាខ្មែរដ៏ពេញនិយមរបស់ប្រជាជនខ្មែរ ក្នុងទសវត្យរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ អ្នកស្រីមានជោគជ័យក្នុងវិស័យសិល្បៈតាំងពីដើមទស្សវត្សន៍៦០។ នៅពេលដែលអ្នកស្រីចាប់ដៃគូច្រៀងជាមួយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦ កិត្តិស័ព្ទរបស់អ្នកស្រីកាន់តែល្បី។ អ្នកស្រី ប៉ែន រ៉ន កើតនៅថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ១៩៤៤ មានទីកន្លែងកំណើតនៅទីរួម ខេត្តបាត់ដំបង។ អ្នកនាងបានចូលប្រឡូកវិស័យសិល្បៈលើកដំបូងក្នុងឆ្នាំ ១៩៦៣ ដោយមានការជ្រោមជ្រែងពីឪពុក និងបងស្រីផ្ទាល់ គឺ ប៉ែនចន្ថា ដែលបាននាំអ្នកនាងច្រៀងតាមកម្មវីធីបុណ្យផ្សេងៗ និង ច្រៀងតាមភោជនីដ្ឋានផងដែរ បទចម្រៀងដំបូង ដែលធ្វើឱ្យនាង ប៉ែនរ៉ន មានឈ្មោះល្បីប្រចាំខេត្តបាត់ដំបងនេះ គឺបទ "ផ្កាកប្បាស"។
ប៉ែនរ៉ន បានឈានជេីងចូលវិស័យសិល្បះ ដំបូងនាអំឡុងឆ្នាំ ១៩៦៣ បទចម្រៀងដំបូងដែលធ្វើឱ្យនាងល្បីទូទាំង ខេត្តបាត់ដំបង នោះគឺបទ "ផ្កាកប្បាស" ដែលនិពន្ធដោយឪពុកនាងផ្ទាល់ បទនេះផងដែរ បានជាប់ក្នុងកំពូលតារាង វិទ្យុជាតិបាត់ដំបង ភាពល្បីល្បាញនេះបានធ្វើឱ្យនាងក្លាយជាតារាចម្រៀងអជីប ក្នុងឆ្នាំ ១៩៦៣ ដែលចេញ ជាមួយនិង អាល់ប៊ុម វាយលុកខ្លាំង នៃបទចម្រៀងពេញនិយមក្នុងចង្វាក់ទ្វីស (Twist Dance) "រាំចង្វាក់ទ្វីស" នេះបើយោងតាមប្រសាសន៍របស់អ្នកម្នាងសៀងឌី ដែលរៀបរាប់ត្រួសៗពីអ្នកនាងប៉ែនរ៉ន ។ ក្នុងឆ្នាំ ១៩៦៤ អ្នកនាងប៉ែនរ៉ន បានផ្លាសមក រាជធានីភ្នំពេញ និង បានច្រៀងចម្រៀងជាច្រើនក្នុងខ្សែរភាពយន្ត ដូចជាបទ "ទំនួញនាងព្រាហ្មកេសរ" ក្នុងខ្សែរភាពយន្តរឿង "ព្រះលក្សិណវង្ស" និងបទ "ក្ដាមស្រែ" ដែលមានភាពល្បីល្បាញទៅដល់ ប្រទេសថៃ ផងដែរ និងបានទម្លាក់បទចម្រៀងយ៉ាងកក្រើកនៅក្រុងភ្នំពេញនោះគឺបទ "រាំទាន់ខ្លួននៅក្មេង" ដែលបានជាប់ក្នុងកំពូលបទចម្រៀង ក្នុងស្ថានីយ៍វិទ្យុ៥ នៅភ្នំពេញ ។ អ្នកចម្រៀងខ្មែរម្នាក់ដែលចូលចិត្តច្រៀងបទក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងដែលអ្នកខ្លះហៅថា ជា ប៉ែន រ៉ន ចាប់ជាតិនោះ បានស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០១៨នេះ ពេលជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញ។
ក្នុងអំឡុងឆ្នាំ ១៩៦៥ បទចម្រៀងរបស់តារាចម្រៀង ប៉ែន រ៉ន មានភាពល្បីល្បាញជាខ្លាំង ដោយក្នុងនោះមានបទ "មេម៉ាយសប្បាយចិត្ត" "ខ្ញុំមេម៉ាយៗ" និងបទចម្រៀងភាពយន្ត ហើយអ្នកស្រីបានចាប់ដៃគូជាមួយលោក ស៊ីន ស៊ីសាមុត ដែលជាកិច្ចសហការក្នុងការផលិតនៅបទចម្រៀងរួមគ្នាជាច្រើនបទផងដែរ ក្នុងអំឡុងឆ្នាំ ១៩៦៦ ជាមួយនិងចង្វាក់រាំថ្មីបែប ឆាឆាឆា (Cha Cha Cha) និង អាហ្គោៗ (Ah Go-Go) ភាពល្បីល្បាញរបស់អ្នកនាងប៉ែន រ៉ន បានល្បីល្បាញទៅដល់ ប្រទេសឡាវ ផងដែរ ជាមួយនិងចង្វាក់ រាំវង់ ក្នុងនោះមានបទ "ចុកក្នុងទ្រូង" ឆ្នាំ ១៩៧១ និងបានដាក់បញ្ចូលក្នុងខ្សែរភាពយន្តផងដែរ ភាពល្បីល្បាញនេះត្រូវបានអ្នកចម្រៀងឡាវ យកទៅបកស្រាយជាភាសាឡាវច្រៀងទាក់ទង និង ជនជាតិតៃឡាវ ដែលមានចំណងជើងថា (Tai Dam Lum Pun) ក្នុងឆ្នាំ ១៩៧២ ហើយត្រូវបានអ្នកចម្រៀងថៃ យកទៅបកស្រាយជាភាសាថៃ មានចំណងជើងថា (Thai Dam Lam Phan) ផងដែរ ។
នាងមានបងប្អូនស្រីបង្កើត ៣នាក់ ប៉ែនរ៉ម ប៉ែនរ៉ាំនិង ប៉ែនចន្ថា បងប្អូននាងទាំង៣ ក្នុងនោះមាន ២នាក់បួករួមទាំង អ្នកស្រី ប៉ែន រ៉ន ត្រូវបានពួកខ្មែរក្រហម ប៉ុល ពត សម្លាប់ នៅខេត្តតាកែវក្នុងឆ្នាំ ១៩៧៦ ហើយមិនមានកំណត់ត្រាច្រើនពីនាងទៀតឡើយ ចំណែកប្អូនស្រីរបស់នាង ប៉ែនរ៉ម បានរួចជីវិត និង បានទៅរស់នៅ សហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វរញ៉ា អ្នកនាងប៉ែនរ៉ម មិនសូវមានការចងចាំបានល្អនោះទេ ក្រោយមកនាងក៏បានមរណៈភាពដោយសារជំងឺ នៅទីនោះក្នុងអំឡុងដើមឆ្នាំ ២០០៥ ។
ដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់សម័យកាលសង្គ្រាមឆ្នាំ (១៩៧៥-១៩៧៩) និងបានបំផ្លិចផ្លាញប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ក្នុងរបបវាលពិឃាដ ប៉ុលពត នាសម័យកាល កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយពួក ខ្មែរក្រហម ដូចនេះប្រភពឯកសារ ស្ដីពីអាល់ប៊ុមបទចម្រៀង របស់អ្នកនាង ប៉ែន រ៉ន មិនត្រូវបានកំណត់ដោយឆ្នាំចេញផ្សាយជាក់លាក់នោះទេ ។
ក្រោយពេលប្រទេសកម្ពុជា បានរួចផុតចេញពីសម័យកាលសង្គ្រាម ប៉ុន្តែការគ្រប់គ្រងនៅច្បាប់កម្មសិទ្ធបញ្ញា នៅមិនទាន់មានប្រសិទ្ធភាពនោះទេ មានការរំលោភលើកម្មសិទ្ធបញ្ញាបទចម្រៀងរបស់ អ្នកនាង ប៉ែន រ៉ន ជាច្រើនករណីផងដែរ ដូចនេះហើយ តម្រូវឱ្យមានការប្រើអាជ្ញាប័ណ្ណតន្ត្រីដែលមានការរក្សាសិទ្ធិនៃម្ចាស់កម្មសិទ្ធបញ្ញា ។ អាជ្ញាប័ណ្ណតន្ត្រីមានគោលបំណងធានាថាម្ចាស់កម្មសិទ្ធិបញ្ញាលើការងារតន្ត្រីត្រូវបានផ្តល់សំណងសម្រាប់ការប្រើប្រាស់ជាក់លាក់នៃការងាររបស់ពួកគេ ហើយអ្នកទិញមានសិទ្ធិកំណត់ក្នុងការប្រើប្រាស់ការងារដោយគ្មានកិច្ចព្រមព្រៀងដាច់ដោយឡែក ។
អត្ថបទ៖ កណ្ណិការ