ផ្លែស៊ូជាបន្លែមួយប្រភេទដែលយើងអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាងមានរសជាតិឆ្ងាញ់និងមានគុណសម្បត្ដិ ចំពោះសុខភាពច្រើនទៀតផង។ អ្នកធ្លាប់ញ៉ាំបន្លែមួយប្រភេទនេះអាចទំនងមិនធ្លាប់បានដឹងនោះទេថាបន្លែនេះបានលាក់គុណសម្បតិ្ដយ៉ាងច្រើនដែលគ្រប់គ្នាមិនស្មានដល់។

ផ្លែស៊ូក៏មានចំណែកជួយដល់សុខភាពថ្លើមដូចជាកាត់បន្ថហានិភ័យជំងឺ ជាដើម។ ដោយសារតែវាមានអត្ថប្រយោជន៍ពិសេសជួយបញ្ចុះជាតិស្ករជាតិខ្លាញ់ក្នុងឈាមដូច្នេះក៏ជាចំណែកមួយជួយការពារថ្លើមពីជំងឹខ្លាញ់រុំថ្លើមបានដែរ។ ការសិក្សាបង្ហាញថាបន្លែស៊ូរាប់ចាប់ពី ស្លឹកខ្ចី(ត្រួយ) ដើមខ្ចីអាចស្លរញ៉ាំបាននិងផ្លែរបស់វាគឺសុទ្ធតែមានប្រយោជន៍ដល់សុខភាព។ដូងជា៖ ប្រឆាំងអុកសីុតកម្ម ជាតិស្ករទាប ជំនួយសរសៃរបេះដូង ជួយពង្រឹងរំលាយអាហារ ជំនួយដល់ថ្លេីម។ អាថ៌កំបាំងក្នុងការចម្អិនផ្លែស៊ូឲ្យកាន់តែរសជាតិឆ្ងាញ់និងជួយដល់សុខភាពបានគ្រប់មុខសូមកុំទុកឲ្យវាឆ្អិនពេកព្រោះកាន់តែនៅលើភ្លើងយូរវាកាន់តែបាត់បង់រសជាតិនិងការបាត់បង់តម្លៃអាហារូបត្ថម្ភសំខាន់ៗដែលយើងត្រូវទទួលបាន៕
អត្ថបទ៖សុឹម សុត្ថាម៉ូនីកា