ផ្លែសេដាឬអាចហៅម្យ៉ាងទៀតថា "ផ្លែតូម៉ា" គឺជាផ្លែឈើត្រូពិកមួយប្រភេទដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ វីតាមីន និងសារធាតុរ៉ែ។

ផ្លែសេដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិនប៉ុន្តែវាមានរសជាតិ​ផ្អែម។ ផ្លែសេដាសម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3 វីតាមីន B1 និងជាតិសរសៃ។ ខាងក្រោមនេះ​ជាអត្ថប្រយោជន៍​នៃការ​ញុំា​ផ្លែ​សូដាជំនួួយភ្នែកនឹងសក់ ការពារការខ្វះគ្រាប់ឈាម ជួយឲឆ្អឹងរឹងមាំ បន្ថយហានិភ័យនៃការកេីតជំងឺទឹកនោមផ្អែម ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជំនួយខួរក្បាល ជំនួយក្បាល ជំនួយដល់ការរំលាយអាហារ ជំនួយសន្លាក់នឹងឆ្អឹងខ្ចី។ សេដាមានរសជាតិល្មួតផ្អែមនិងម្សៅមិនមានជាតិទឹកនោះទេទោះបីជាវាមានពណ៌លឿងឆ្អិនស្រដៀងនិងស្វាយទុំក្តី។ ចំណែកដើមសេដា ដុះត្រង់និងមានកំពស់ពី ១៥ ទៅ ២០ ម៉ែត្រ។ 

ស្លឹករលោងពណ៌បៃតងរាងពងក្រពើ ឯផ្កាមានពណ៌សលាយបៃតងជាចង្កោមៗ។ ផ្លែនេះមានភាសាអង់គ្លេសថា Pouteria campechiana មានដុះនៅតំបន់អាកាសធាតុត្រូពិច។ ថ្វីត្បិតតែផ្លែសូដាផ្តល់ប្រយោជន៍ច្រើនដល់សុខភាពតែយើងត្រូវកម្រិតបរិមាណញុំាដែរព្រោះការញុំាផ្លែសូដាច្រើនធ្វើឱ្យស្បែកយើងប្រែទៅជាពណ៌លឿង។ មនុស្សមួយចំនួនអាចអាលែកហ្ស៊ីនឹងផ្លែសេដាផ្លែសេដាមានកាឡូរីខ្ពស់ប្រសិនបើយើងកំពុងសម្រកទម្ងន់គួរចៀសវាងផ្លែឈើនេះ។

អត្ថបទ៖សុឹម សុត្ថាម៉ូនីកា