តើ​​អ្នក​ធ្លាប់​បាត់បង់​ទឹកចិត្តលែង​ចង់​ធ្វើ​អ្វី​ផ្សេង​ៗ​ បន្ទាប់​ពី​ជួប​រឿង​មិនល្អដូច​ជា​បញ្ហា​បរាជ័យ​នានា​ដែរ ​ឬទេ?ហើយ​ពេល​បាត់បង់​ទឹកចិត្តកើតទុក្ខគ្មាន​អ្នក​ណា​ជួយ​លើកទឹកចិត្តតើ​អ្នកមាន​អារម្មណ៍​យ៉ាងណា? បើ​គ្មាន​អ្នក​ណា​ជួយ​ជម្រុញ​ទឹកចិត្ត​ទេនៅ​ចាំ​កើតទុក្ខ​ដល់​ណាម៉េច​ក៏​មិន​លើកទឹកចិត្ត​ខ្លួនឯង​វិញ​ទៅ? ដើម្បី​ឱ្យ​អ្នក​យល់​ដឹង​ពី​ការ​លើកទឹកចិត្ត​ខ្លួនឯងបាន ។ 

ចូរអ្នកអនុវត្ត​តាមចំណុច៨ នេះ :

១. ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​សាមញ្ញនិង​នៅ​ជិត​មនុស្ស​ល្អ​ៗ៖

    កិច្ចការ​សាមញ្ញ​ងាយ​ៗនិង​នៅ​ក្បែរ​មនុស្ស​ដែល​ល្អ​ៗ អាច​ឱ្យ​អ្នក​ស្វាង​គំនិតនិង​ចាប់ផ្ដើម​ធ្វើ​ឱ្យ​កិច្ចការ​ផ្សេង​ៗ​ ដោយ​វិធី​សាមញ្ញតែ​សប្បាយចិត្ត​។

២. រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ល្អ​ឱ្យ​បាន​ច្រើន​៖ 

     ​អ្នក​ត្រូវ​បង្កើននិង​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធល្អៗ​ជាមួយនឹង​មនុស្ស​ល្អ​ឱ្យ​បាន​ច្រើនព្រោះថា​មនុស្ស​ល្អ​ៗ​អាច​ជួយ​ជម្រុញ​ឱ្យ​​អ្នក​ធ្វើ​កិច្ចការ​ផ្សេង​ៗ​កាន់តែ​ល្អ​ជាង​មុន​។

៣. រៀន​ជា​និច្ច​៖

     អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​សុទ្ធតែ​ជា​មេរៀន​ទាំងអស់​លោក​​អាច​សិក្សា​វត្ថុ​ទាំងនោះឬ​ក៏​អាន​សៀវភៅ​ល្អ​ៗ​គំនិត​ដែល​បាន​មក​ពី​ការ​សិក្សា​របស់​ជុំវិញ​ខ្លួននិង​ការ​អាន​សៀវភៅ​ល្អ​ៗអាច​ជា​ទុន​ដ៏​សំខាន់​ក្នុង​ការ​បង្កើតនិង​អនុវត្ត​គម្រោង​ណាមួយ​។

៤. រក្សា​ភាព​សុទិដ្ឋិនិយម​ជា​និច្ច​៖

     មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​ក្នុង​ខ្លួនជា​មនុស្ស​ដែល​រីករាយ​បំផុត​ពេល​ដែល​អ្នក​រីករាយមិន​ថាឧបសគ្គ​នោះ​យ៉ាងម៉េច​ទេអ្នក​ប្រាកដជា​អាច​ដោះស្រាយ​បាន​ទាំងអស់​។

៥. ឈប់​គិត​ពី​រឿង​ឥតប្រយោជន៍​៖

    ចំណាយពេល​គិត​រឿង​ឥតប្រយោជន៍​មិន​ជួយ​អ្វីអ្នកបាន​ទេតែ​វា​កាន់តែ​ធ្វើ​ឱ្យ​​អ្នក​ស្មុ​គ​ស្មាញ​ទៅ​វិញ​។

៦. ស្គាល់​ខ្លួនឯង​ច្បាស់​៖

    មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង​ច្បាស់មិន​អាច​មាន​ថាមពល​លើកទឹកចិត្ត​ខ្លួន​ឡើយ​។

៧. កត់សម្គាល់​ពី​ការ​អភិវឌ្ឍ​កិច្ចការ​៖

     រាល់​កិច្ចការ​ដែល​បាន​ធ្វើអ្នក​ត្រូវ​កត់ត្រា​វា​ទុក​លទ្ធផល​ល្អ​អាច​ធ្វើ​ឱ្យអ្នក​សប្បាយចិត្តនិង​កាន់តែ​ធ្វើ​ឱ្យ​ល្អ​ជាង​មុន​ទៀត​។ ឯ​លទ្ធផល​អវិជ្ជមាន​វិញ​អាច​ធ្វើ​ឱ្យ​​អ្នក​ស្វែង​យល់​ពី​ចំណុច​អវិជ្ជមាន​ទាំងនោះនិង​ខិតខំ​កែ​ច្នៃ​វា​ឱ្យ​ល្អ​ឡើង​វិញ​។

៨. ជួយ​អ្នក​ដទៃ​៖

    ការ​ចែករំលែក​គំនិតល្អ​ៗជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃនិង​ជួយ​លើកទឹកចិត្ត​អ្នក​ដែល​មាន​បញ្ហាអាច​ធ្វើ​ឱ្យ​​អ្នក​បាន​យល់​ពី​តម្លៃ​នៃ​ការ​លើកទឹកចិត្តនិង​ខិតខំ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍ល្អ​ថែម​ទៀត​។

     ក្រៅពី​ចំណុច​ទាំង៨នេះប្រាកដជា​មាន​វិធីសាស្ត្រ​ផ្សេង​ៗ​ទៀត​ជា​មិន​ខានដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​នោះ​។ ហើយ​ត្រូវ​ចាំ​ថា “​បើ​គ្មាន​អ្នក​ណា​លើកទឹកចិត្ត​អ្នក​ទេ អ្នកត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង​” ហើយ​មិន​ត្រូវ​បាក់ទឹកចិត្ត​ឡើយបើសិនជា​ជួបនឹងបញ្ហា​ជីវិត​ផ្សេង​ៗ​នោះ​។

 

 

អត្ថបទ៖ ជួន សុធា