ចេកពងមាន់ត្រូវបានប្រទេសកម្ពុជាចាត់ទុកជារុក្ខជាតិតំណាងអោយអត្តសញ្ញាណជាតិមួយក្នុងចំណោមរុក្ខជាតិអត្តសញ្ញាណដ៏មានតម្លៃនិងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជាដើមត្នោតនិងផ្ការំដួល។តាមរយៈនៃការកំណត់យកចេកពងមាន់ធ្វើជានិមិត្តរូបជាតិក៏ដោយសារតែរុក្ខជាតិមួយនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមកម្ពុជាហើយក៏ចង់បង្ហាញពីសម្បត្តិវប្បធម៌ធម្មជាតិដ៏មានតម្លៃរបស់ខ្លួនផងដែរ ។

គុណសម្បត្តិរបស់ចេកពងមាន់គឺផ្លែជាឱសថដ៏សក្តសិទ្ធិក្នុងការព្យាបាលរោគជាច្រើនដូចជា ៖ជម្ងឺទល់លាមករលាកក្រពះរលាកពោះវៀនក្អួតចង្អោរខ្វះឈាមធាត់ជម្ងឺធ្លាក់ទឹកចិត្តជម្ងឺបេះដូងនិងជម្ងឺផ្សេងៗមួយចំនួនទៀត។ផ្លែចេកពងមាន់ក៏អាចជួយបង្កើននូវសំណើមនៅលើស្បែកអោយស្រស់ស្អាតបំបាត់ស្នាមជ្រីវជ្រួញនិងជួយបំបាត់ស្នាមអុជខ្មៅនៅលើស្បែក។ មិនតែប៉ុណ្ណោះសម្បករបស់វាក៏អាចជួយបន្សាបការឈឺចាប់រោលឬហើមពេលមានសត្វល្អិតទិចឬខាំផងដែរដោយគ្រាន់តែយកវាមកញីពីលើកន្លែងដែលរបួស។នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ តាមរយៈព្រះរាជក្រឹត្យចេកពងមាន់ត្រូវបានកំណត់ជារុក្ខជាតិតំណាងឱ្យប្រទេសកម្ពុជា(រួមជាមួយដើមត្នោត និងផ្ការំដួល)ដើម្បីបង្ហាញពីសម្បត្តិវប្បធម៌ធម្មជាតិដ៏មានតម្លៃរបស់ប្រទេស។

 

 វាត្រូវបានប្រើប្រាស់ជាគ្រឿងតង្វាយដ៏សំខាន់សម្រាប់បូជាព្រះក្នុងការប្រារព្ធពិធីបុណ្យទាននានាដូចជា ពិធីសែនព្រេនពិធីមង្គលការនិងពិធីបិណ្ឌបាតជាដើម។

• ក្រៅពីផ្លែ ផ្នែកផ្សេងទៀតនៃដើមចេកក៏មានប្រយោជន៍ដែរដូចជាស្លឹកប្រើសម្រាប់វេចខ្ចប់ដើមអាចយកទៅធ្វើជាសម្ភារៈតាំងលម្អឬជាចំណីសត្វនិងត្រយូងអាចយកមកធ្វើជាបន្លែ។

• ក្នុងរបបខ្មែរក្រហមដើមនិងផ្លែចេក(រួមទាំងពូជផ្សេងទៀត)បានដើរតួនាទីជាអាហារសង្គ្រោះជីវិតដ៏សំខាន់សម្រាប់ប្រជាជនខ្មែរជាច្រើននាក់ នៅពេលដែលខ្វះខាតស្បៀង។

ក្រៅពីនេះគល់ចេកពងមាន់ជាប្រភពជាតិម្សៅ( អាមីដុង )។ ជាពិសេសក្នុងពេលជួបគ្រោះទុរ្ភឹក្សម្តងម្កាលដើមវាអាចហាន់ជាចំណីជ្រូក គោ ក្របី ធ្វើជាខ្សែចំណងផ្សេងៗធ្វើជាបាយសីក្នុងពិធីសែនព្រេននានា ។ ស្លឹកប្រើជាសម្ភារៈវេចខ្ចប់ នំចំណីនិងត្រយ៉ូងអាចធ្វើជាបន្លែស្រស់ ឬស្លជាដើម ។

ចេកពងមាន់គឺជាឈ្មោះភាសាជាតិនិងមានឈ្មោះវិទ្យាសាស្ត្រថា “ Musa aromatica” និងមានឈ្មោះ ជាភាសាអង់គ្លេស “Chicken-Egg Banana”។ ប្រភេទចេកនេះ ត្រូវបានគេនិយមចូលចិត្តបរិភោគនិងប្រើប្រាស់ជាទូទៅដោយប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ។

ចេកពងមាន់ភាគច្រើនត្រូវបានគេនិយមដាំនៅតាមដីសណ្តទន្លេមេគង្គជាពិសេសនៅតាមតំបន់កោះដុះថ្មី។ ជាប្រភេទរុក្ខជាតិប្រជាប្រិយដែលប្រជាជនខ្មែរនិយមដាំដុះនៅក្នុងអំឡុងខែមិថុនានិងខែកក្កដា។ គេត្រូវចំណាយពេលវេលា រហូតដល់ទៅ 8ឬ10ខែឯណោះ ទម្រាំបានផល។ ចេកអត្តសញ្ញាណជាតិមួយនេះត្រូវបានគេដាំនៅកម្ពុជាជាយូរលង់ណាស់មកហើយបើទោះជាដំណាំដែលមានប្រភពពីឥណ្ឌាក៏ដោយ។ ប៉ុន្មានឆ្នាំចុងក្រោយប្រទេសជិតខាងបានដាំដុះដំណាំចេកពងមាន់យ៉ាងសកម្ម ពិសេសការពង្រីកពូជដាំដុះបែបជាលិការបស់ថៃបានធ្វើអោយប្រទេសថៃធ្វើការដាំដុះលក្ខណៈទ្រង់ទ្រាយធំដែលផ្គត់ផ្គង់ក្នុងប្រទេសនិងនាំចេញហើយប្រទេសយើងបាននាំចូលមួយចំនួនផងដែរ។ គេដឹងនិងយល់ច្បាស់ពីដំណាំដែលមានតម្លៃហើយដាំដុះបែបទំនើបចុះយើងជាម្ចាស់នៃដំណាំតំណាងជាតិនេះតើបានអភិវឌ្ឍន៍និងផ្តល់ឯកសារពិសេសបច្ចេកទេសទំនើបដល់កសិករយើងបានប៉ុន្មានភាគរយតើយើងគួរធ្វើបែបណា!សង្ឃឹមថាប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់ក្រុមគ្រួសារអាចដាំវា១ដើម ២ដើមតាមផ្ទះដើម្បីលើកកម្ពស់ក៏ដូចជាថែរក្សានិងអភិរក្សដំណាំផល្លានុផលតំណាងជាតិខ្លួន»»»ដោយក្តីគោរពពី We plantព្រោះមិនចង់ឃើញការនាំចូលផល្លានុពលចេកពងមាន់ដែលជាតំណាងជាតិខ្លួនពីប្រទេសគេមក។

 

 

 

អត្ថបទ៖ ជួន សុធា