ផ្លែច័នជាឈ្មោះផលព្រឹក្សម្យ៉ាងដែលបច្ចុប្បន្នមានចំនួនច្រើនបំផុតនៅក្នុងខេត្តចន្ទបុរីដែលជាអតីតខេត្ត មួយរបស់ខ្មែរប៉ុន្តែស្ថិតក្នុងទឹកដីថៃសព្វថ្ងៃរួមទាំងតំបន់ភាគខាងលិចនៃជួរភ្នំក្រវាញ ។

ខ្មែរយើងស្គាល់និងបរិភោគតាំងតែពីសម័យបុរាណមកម្ល៉េះប៉ុន្តែសព្វថ្ងៃដើមច័ននេះពុំសូវមានអ្នកដាំដុះវានោះទេនិងកម្រឃើញមានលក់នៅលើទីផ្សាណាស់ដែលធ្វើអោយកូនខ្មែរជំនាន់ក្រោយពុំបានស្គាល់ពុំបានដឹងច្បាស់អំពីផ្លែឈើបុរាណមួយប្រភេទនេះឡើយ ។ផ្លែច័នជា​ប្រភេទ​ដើម​ឈើ​មាន​សម្ពស់ពី​ ១០-១៨ ​ម៉ែត្រសំបក​ដើម​ចាស់​មាន​ពណ៌​ខ្មៅច្រើន​ដុះ​ដោយ​ខ្លួន​ឯងនៅកន្លែង​ដី​សើមព្រៃ​របោះភ្នំឬ​ដាំ​ក្នុង​ភូមិ និង​វត្ត​អារាម។​ រុក្ខជាតិ​នេះបន្ត​ពូជ​ដោយ​គ្រាប់ផ្លែ​ច័នមាន​ពីរ​ប្រភេទពេល​នៅ​ខ្ចីមាន​ផ្លែ​មូល​សំប៉ែតគ្មានគ្រាប់ ​ច្រើន​ហៅ​ថា​ផ្លែ​ប៉ែនឬម៉ាក់​ប៉ែនដើម​ចាស់​ផ្លែ​មូល​ធំ​មាន​គ្រាប់​ច្រើន​មាន​ពណ៌​លឿងរលោងនិង​មាន​ក្លិន​ក្រអូប ហៅ​ថា​ច័ន។ ទឹកយកចេញពីផ្លែចាន់មានសមត្ថភាពជួយទប់ស្កាត់ការបំបែកកោសិកាឈាមក្រហមនិងមាន សារធាតុប្រឆាំងនិងអុកស៊ីតកម្មផ្លែទុំស្រស់ជួយបង្កើនថាមពលក្នុងរាងកាយសាច់ផ្លែពេលបរិភោគជួយអោយគេងលក់ស្រួលសំបកដើមនិងស្លឹកស្ងោផឹកជួយបំប៉នខួរក្បាលខ្លឹមរបស់ដើមចាន់មានសារធាតុជួយបំប៉នស្បែកអោយមានសុខភាពល្អជួយបណ្តេញខ្យល់ក្នុងពោះវៀនបំបាត់ការស្រេកទឹកបញ្ចុះកំដៅក្នុងរាងកាយព្យាបាលជម្ងឺរលាកទងសួតនិងក្អក

– សាច់ ផ្លែ ៖ ទម្លាក់ព្រូនកូនក្មេង

– សំបក ផ្លែ ៖ ព្យាបាលពងបែក

– ស្លឹក ៖ ប្រើស្រស់បិតកន្លែងកើតបូសរបួសឬរលាកភ្លើង

– សំបក ឫស ៖ កោសសំបកក្រៅចេញចំនួនមួយក្ដាប់ដាំទឹកផឹកព្យាបាលក្មេងក្ដៅនិងក្អួតកើតរមាស់

– សាច់ឈើនិងខ្លឹម ៖ ប្រើដើម្បីជំនួយសរសៃប្រសាទជំនួយសាច់ស្បែកឲ្យស្រស់ស្រាយក្ដៅខ្លួនព្យាបាល ថ្លើមសួតទម្លាក់ព្រូនព្យាបាលបែកញើសច្រើន

– ផ្លែ ៖ ព្យាបាលអាការៈ ដេកមិនលក់រសាប់រសល់ជំនួយសរសៃ។

សព្វថ្ងៃនេះមានប្រជាជនតំបន់ខ្លះបានកែច្នៃផ្លែច័នទុំយកទៅធ្វើជាបង្អែមទៀតផងគេហៅថាបង្អែមច័នខ្ទិះ គុណប្រយោជន៍អត្ថប្រយោជន៍និងផ្នែកឱសថបុរាណនៃច័នឬប៉ែន។ ក្រៅតែពីឈើដែលប្រើធ្វើជាអុសដុត បានសាច់ឈើយើងអាចយកធ្វើជាគ្រឿងសង្ហារឹមនិងប្រើសម្រាប់សាងសង់ផ្ទះបាន ។ ដើមអាចយកដុត ផលិតជាធ្យូងបានហើយផ្លែបរិភោគស្រស់និងធ្វើបង្អែមខណៈស្លឹកដើមនិងសំបកកែច្នៃប្រើជាឱសថបុរាណ

អត្ថបទ៖សុឹម សុត្ថាម៉ូនីកា