Matcha ជាប្រភេទតែដែលមានលក្ខណៈសម្បត្តិសម្រាប់សុខភាពជាច្រើនតែប្រភេទនេះមានបរិមាណដ៏ច្រើននៃវីតាមីនសារធាតុរ៉ែ និងអាស៊ីតអាមីណូការប្រើប្រាស់ស្លឹកទាំងមូលរបស់វាផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនទៀតដោយបំផ្លាញសារធាតុប្រឆាំងអុកស៊ីតកម្ម (ប៉ូលីហ្វេណុល និង catechins)ទាំងនេះគឺអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងការពារភាពចាស់នៃកោសិកា។

ដោយសារ Matcha គឺជាម្សៅដែលកិនចេញពីស្លឹកតែទាំងមូលយើងទទួលទានស្លឹកតែនោះទាំងអស់ដែលធ្វើឱ្យយើងទទួលបាននូវសារធាតុចិញ្ចឹមនិងអត្ថប្រយោជន៍ទាំងនេះច្រើនជាងតែបៃតងធម្មតាដែលគ្រាន់តែឆុងយកទឹក។ វាជួយកាត់បន្ថយការរក្សាជាតិទឹកនិងកម្ចាត់ជាតិពុលដែលលើសចេញពីរាងកាយ។ លើសពីនេះទៀតវាមានមីក្រូសារជាតិដូចជា ស័ង្កសី សេលេញ៉ូម ម៉ាញេស្យូម ឬក្រូមីញ៉ូម។ គេអាចយកប្រើប្រាស់វាជាគ្រឿងបំពង ភេស:ជ្ជក្រឡុក ឬនំ និងសូម្បីតែបង្អែមដែលបង្ហាញនៅគ្រប់ហាងកាហ្វេក្នុងស្រុក។ ជាពិសេស Matcha ជាភេសៈជ្ជដែលមនុស្សស្រីនិយមទទួលទានព្រោះអាចឲសាច់សភ្លឺថ្លាចេញពីខាងក្នុងនឹងក្មេងជាងវ័យបែបនេះហេីយទេីបមនុស្សគ្រប់គ្នានិយមទទួលទានMatchaដេីម្បីទទួលអត្ថប្រយោជន៍ពីMatcha។ ក្រៅ​ពី​កាហ្វេតែ​ជា​ភេសជ្ជៈ​ទី​ពីរ​ក្នុង​ជម្រើស​យុវវ័យ​សម័យ​​កាល​នេះ។ ឥឡូវនេះ​ ការ​ស្រាវជ្រាវ​រួម​គ្នា​មួយ​សាកលវិទ្យាល័យ​នៅ​អង់គ្លេសនិង​​វិទ្យាសា្ថន​ស្រាវជ្រាវ​នៅ​ហូឡង់​​បាន​បង្ហាញ​ថា តែ​ Matcha (តែ​បៃ​តង​ ឆុង​ពី​ម្សៅ​ស្លឹក​តែ​បៃតង) មាន​គុណ​ប្រយោជន៍​​ច្រើនពិសេស​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​។

 

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា