ស្វាយចន្ទីគឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពការទទួលទានស្វាយចន្ទីជាប្រចាំអាចជួយទ្រទ្រង់សុខភាពរាងកាយទាំងមូលបានយ៉ាងល្អ។

ស្វាយចន្ទីមានដើមកំណើតនៅតំបន់ភាគឦសាននៃប្រទេសប្រេស៊ីលដើមឈើនេះមានឈ្មោះថា Anacardium occidentale។ ជនជាតិព័រទុយហ្គាល់ជាអ្នកដែលបានរកឃើញនិងបាននាំយកស្វាយចន្ទីទៅដាំដុះនៅតាមបណ្តាប្រទេសផ្សេងៗទៀតជុំវិញពិភពលោកដំណើរនៃការរីករាលដាលរបស់ស្វាយចន្ទីដែលកេីតពីប្រេស៊ីលទៅអាហ្វ្រិកនិងឥណ្ឌានៅសតវត្សរ៍ទី១៦អ្នកធ្វើនាវាចរជនជាតិព័រទុយហ្គាល់បាននាំយកដើមស្វាយចន្ទីទៅដាំដុះនៅអាហ្វ្រិកខាងកើតនិងឥណ្ឌាពួកគេបានដាំដើមឈើនេះដើម្បីការពារការបាក់ដីនៅតំបន់ឆ្នេរក្រោយមកទៀតជនជាតិឥណ្ឌាបានទទួលស្គាល់ពីគុណតម្លៃរបស់ស្វាយចន្ទីហើយបានចាប់ផ្តើមដាំដុះវាជាលក្ខណៈពាណិជ្ជកម្មយ៉ាងធំទូលាយ។ ឥណ្ឌាបានក្លាយជាប្រទេសនាំមុខគេក្នុងការកែច្នៃនិងនាំចេញស្វាយចន្ទីអស់រយៈពេលជាច្រើនសតវត្សរ៍។ការរីករាលដាលទៅអាស៊ីអាគ្នេយ៍ពីប្រទេសឥណ្ឌាស្វាយចន្ទីបានបន្តរីករាលដាលចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជា វៀតណាមនិងថៃផងដែលបច្ចុប្បន្នជាតំបន់ដាំដុះស្វាយចន្ទីដ៏សំខាន់។

ស្វាយចន្ទីជាប្រភេទដំណាំហូបផ្លែដែលតាមការកឃើញរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថាគ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពបើប្រៀបធៀបជាមួយគ្រាប់រុក្ខជាតិផ្សេងៗគ្រាប់ស្វាយចន្ទីស្ថិតនៅលំដាប់កំពូលដែលនឹងផ្ដល់ប្រូតេអីុននិងខ្លាញ់ល្អសម្រាប់សុខភាព។ គ្រាប់ស្វាយចន្ទីក៏សម្បូរទៅដោយជាតិកាបូនអ៊ីដ្រាតនិងជាតិសរសៃផងដែរការញ៉ាំគ្រាប់ស្វាយចន្ទីនឹងជួយស្រ្តីមានផ្ទៃពោះក្នុងការកាត់បន្ថយខ្លាញ់អាក្រក់ក្នុងខ្លួននិងជួយកាត់បន្ថយបញ្ហាបេះដូងបាននឹងជួួយទៅដល់ការពារជម្ងឺមហារីក ជំនួយដល់បេះដូង ជំនួយដល់ឆ្អឹងនឹងសរសៃឈាម កាត់បន្ថយសម្ពាធឈាម ជំនួយដល់ការរំលាយអាហារ ធ្វេីឪ្យគេងលក់ស្រួលនឹងផ្ទុកវីតាមីនខ្ពស់។ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះអ្នកគួរតែជ្រើសរើសទិញស្វាយចន្ទីណាដែលមិនមានបន្ថែមអំបិលឬស្ករច្រើនពេកការទទួលទានក្នុងកម្រិតល្មមៗជាប្រចាំគឺជាវិធីល្អបំផុតដើម្បីទាញយកអត្ថប្រយោជន៍ពីវា។
អត្ថបទ៖ សុឺម សុត្ថាម៉ូនីកា