ផ្លែម្ជូរព្រឹកឬម្ជូរល្មមជាដំណាំមួយប្រភេទដែលមានដើមកំណើតមកពីតំបន់អាហ្វ្រិកហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពដែលបច្ចុប្បន្នកំពុងមានទីផ្សារល្អនិងជាគោលដៅរបស់កសិករក្នុងការពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់។

យោងតាមការសិក្សាពីវេបសាយ Rhymba Hills ដដែលបានបង្ហាញថាសារធាតុដែលចេញពីផ្កាម្ជូរព្រឹកអាចជួយកាត់បន្ថយចំណង់អាហារកាត់បន្ថយជាតិគ្លុយកូសនិងសារជាតិផ្សេងទៀតដែលបណ្ដាលឱ្យលើសទម្ងន់ផងដែរ។ ម្យ៉ាងវិញទៀតសារជាតិដែលនៅក្នុងគ្រាប់របស់ផ្លែម្ជូរព្រឹកក៏អាចជួយទៅដល់បញ្ហាពោះវៀននិងការពារការកើតជម្ងឺមហារីកពោះរៀនធំផងដែរ។ ម្ជូរព្រឹកជារុក្ខជាតិដែលមានដុះនៅតាមតំបន់មួយចំនួននៅកម្ពុជាយើងនិងមានដើមកំណើតនៅតំបន់អាហ្វ្រិកកណ្ដាលនិងអាហ្វ្រិកខាងលិច។ រុក្ខជាតិសុខភាពនេះសម្បូរដោយ វីតាមីន c ជាតិកាល់ស្យូម ជាតិដែក វីតាមីន B២ វីតាមីន B៣ ព្រមទាំងសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ។ ខាងក្រោយនេះជាអត្ថប្រយោជន៍ដ៏មិននឹកស្មានដល់នៃការទទួលទានទឹកម្ជូរព្រឹកជួយព្យាបាលកាទល់លាមក ព្យាបាលជំងឺផ្តាសសាយ ថែរក្សាធ្មេញនឹងអញ្ចាញធ្មេញឪ្យមានសុខភាពល្អនឹងបំប៉នកម្លាំងនឹងមានអត្ថប្រយោជន៍បានច្រេីនទៀត។មិនតែបុ៉ណ្ណោះរូបរាងរបស់វាគួរឪ្យទាក់ទាញដើមរបស់វាមានរាងល្អិតៗមានផ្កាក្រហមល្អឆើត រួមជាមួយរសជាតិជូរស្រស់ផ្កាម្ជូរព្រឹកត្រូវបានគេហាលឱ្យក្រៀមនិងយកទៅឆុងធ្វើជាតែដែលមានរសជាតិជូរផ្អែមស្រស់មាត់ជាពិសេសផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាពនិងសម្រស់ដែលធ្វើឱ្យដំណាំនេះក្លាយជាទីពេញនិយមមានទីផ្សារល្អនិងផ្ដល់ឱកាសល្អក្នុងការពង្រីកផ្ទៃដីដាំដុះដើម្បីបំពេញនូវតម្រូវការក្នុងស្រុកនិងឈានទៅដល់ការនាំចេញទៅបរទេសទៀតផង។ ថ្វៃត្បិតតែតែម្ជូរព្រឹក្សមានប្រយោជន៍ច្រើនតែស្រ្តីមានផ្ទៃពោះនិងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា