ដើមកំណើតអាម៉ុកខ្មែរ៖

     ដើមកំណើតពិតប្រាកដនៃអាម៉ុកខ្មែរនៅតែជាប្រធានបទនៃការជជែកវែកញែកក្នុងតំបន់ប៉ុន្តែមានជំនឿដ៏ទូលំទូលាយថា៖

• នៅសម័យអង្គរគេជឿថា អាម៉ុកត្រី មានដើមកំណើតតាំងពីសម័យចក្រភពខ្មែរ(សតវត្សរ៍ទី៩ ដល់ទី ១៥)ហើយដើមឡើយអាចជាម្ហូបរបស់រាជវង្សឬសម្រាប់បម្រើជូនព្រះមហាក្សត្រនិងភ្ញៀវរបស់ទ្រង់។ ដោយសារគ្រឿងផ្សំមានតម្លៃខ្ពស់កាលពីមុនទើបវាត្រូវបានចាត់ទុកជាមុខម្ហូបដ៏ពិសេស។ បើនៅភូមិសាស្ត្រទឹកសាបដោយសារអាម៉ុកខ្មែរបែបប្រពៃណីប្រើត្រីទឹកសាប(ដូចជា ត្រី រស់ ត្រី ពស់ ឬ ត្រី ឆ្តោ) ដែលមានច្រើននៅបឹងទន្លេសាបនិងទន្លេក្នុងប្រទេសគេ។ សន្និដ្ឋានថាម្ហូបនេះអាចកើតចេញពីតំបន់ផ្ទៃក្នុងដែលសម្បូរត្រី។ពាក្យ «អាម៉ុក» ក្នុងភាសាខ្មែរគឺសំដៅដល់ប្រភេទម្ហូបនេះតែម្តង(ត្រី ប្រឡាក់ គ្រឿង ការី ខ្មែរ ចំហុយ) ដែលបង្ហាញពីភាពពិសេសរបស់វាក្នុងវប្បធម៌ម្ហូបអាហារខ្មែរ។

• ការប្រៀបធៀបជាមួយប្រទេសជិតខាង: ម្ហូប ចំហុយ គ្រឿង ការី ស្រដៀងគ្នានេះក៏មាននៅក្នុងបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ៖

• នៅប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីមានអូទាក់-អូទាក់ទោះជាយ៉ាងណាកម្ពុជាបានទទួលស្គាល់និងលើកស្ទួយអាម៉ុកខ្មែរជាមុខម្ហូបជាតិរបស់ខ្លួនយ៉ាងពិតប្រាកដ។

 

អាម៉ុកខ្មែរខុសពីមុខម្ហូបដទៃដោយសារលក្ខណៈពិសេសដូចជា៖

-ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ម្ទេសក្រៀម អំបិល ទឹកត្រី ស្លឹកក្រូចសើច រឺ សំបកក្រូចសើច ស្លឹកញ ដូងទុំ ប្រហុកសាច់។ 

-វិធីធ្វើ ៖ យកត្រីមកពន្លះសាច់យកឆ្អឹងចេញហើយហាន់ជាបន្ទះស្តើងៗ។ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស ម្ទេសក្រៀម អំបិល ត្រូវបុកលាយជាមួយគ្នាឱ្យម៉ដ្ឋរួចបារដាក់មកក្នុងចានសាច់ត្រី។ ដូងត្រូវកោសពូតយកតែក្បាលខ្វះចាក់មកក្នុងចានត្រីដែរ។ 

-យកប្រហុកបន្តិចចិញ្ច្រាំឱ្យល្អិតបន្តិចដាក់លាយជាមួយគ្នាច្រូចទឹកត្រីទើបយកដងវែកមកកូរឱ្យសព្វទាល់តែបែកសាច់ត្រីហើយទឹកខ្ទះនោះឡើងខាប់រលាយចូលគ្នាសឹមឈប់កូរ។

 -ស្លឹកញត្រូវកាត់ជាកំណាត់ខ្លីៗដាក់ពីលើស្លឹកចេកទើបដួសសាច់ត្រីដែលកូរនិងទឹកខ្ទះនោះចាក់ពីលើហើយខ្ទប់ឱ្យជិតយកធាងដូងធ្វើជាកន្លះខ្មាស់ឱ្យជាប់រួចយកទៅចំហុយក្នុងឡាំងសឹងទុកឱ្យឆ្អិនជាការស្រេច ។

* សព្វថ្ងៃ​នេះ អាម៉ុក​ខ្មែរ​ត្រូវ​បាន​គេ​ទទួល​ទាន​ទូទៅ ហើយ​ច្រើន​តែ​បម្រើ​ក្នុង​ពិធី​បុណ្យ ឬ​ឱកាស​ពិសេសៗ។


 

អត្ថបទ៖ ជួន សុធា