
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានថ្លែងសន្ទកថា កាលពីថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ថា ទំនាក់ទំនងរវាងអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក នៅតែមានការឯកភាពគ្នាច្រើនជាងការខ្វែងគំនិតរវាងគ្នានឹងគ្នា។ លោកបានបញ្ជាក់ថា លោកមានអារម្មណ៍ស្ងប់ និងវិជ្ជមាន បើទោះបីជាមានបញ្ហាខ្លះៗរវាងប្រទេសទាំង២ក៏ដោយ ប៉ុន្តែការរក្សាការទំនាក់ទំនង និងការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធនាពេលអនាគត គឺមានសារៈសំខាន់ខ្លាំង។
ការលើកឡើងនេះ កើតមានឡើងនៅពេលដែលមានភាពតានតឹងរវាងប្រទេសទាំង២ កើនឡើងជុំវិញគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ កោះ Greenland ដែលជាតំបន់ស្វ័យយ័តស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាក។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា កោះនេះមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Wadephul បានបញ្ជាក់ជាថ្មីថា កោះ Greenland គួរតែជាសិទ្ធិសម្រេចចិត្តរបស់ ប្រទេសដាណឺម៉ាកតែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា សំណួរអំពីអធិបតេយ្យភាពលើទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក មិនអាចសម្រេចដោយភាគីផ្សេងណាមួយឡើយ។
ទន្ទឹមនឹងភាពតានតឹងជុំវិញកោះ Greenland ការព្រួយបារម្ភនៅតំបន់អឺរ៉ុប អំពីអនាគតនៃសម្ព័ន្ធភាព NATO និងទំនាក់ទំនងជាមួយអន្តរជាតិតំបន់អាត្លង់ទិក ទោះជាយ៉ាងណា លោក Wadephul បានបញ្ជាក់ថា អ្នកអន្តរាគមន៍ភាគច្រើន នឹងចូលរួម សន្និសីទសន្តិសុខនៅទីក្រុង Munich ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈខាងមុខ។ លោកបានបន្ថែមថា ការចូលរួមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាល្លឺម៉ង់ និងទ្វីបអឺរ៉ុបជាបន្តទៀត។
ប្រភព៖ Reuters