ក្រុមអ្នកពន្លត់អគ្គីភ័យនៅទីក្រុង ការ៉ាជី បានស្វែងរកមនុស្សជាង ៦៥ នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះផ្សារទំនើបមួយនៅក្នុងតំបន់ទីប្រជុំជនប្រវត្តិសាស្ត្រដោយបានបណ្តាលឱ្យមនុស្ស ៦ នាក់ស្លាប់ និងផ្នែកខ្លះនៃអគារបានក្លាយជាគំនរបាក់បែក។ វីដេអូបានបង្ហាញពីអណ្តាតភ្លើងដែលបានឆាបឆេះចេញពីអគារ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យបានខិតខំប្រឹងប្រែងពេញមួយយប់ដើម្បីបញ្ឈប់ការឆាបឆេះដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃសៅរ៍ ពីការរីករាលដាលនៅក្នុងសង្កាត់អាជីវកម្មដ៏ក្រាស់។ បន្ទាប់ពីប្រយុទ្ធនឹងអណ្តាតភ្លើងអស់រយៈពេលជាង២៤ម៉ោង ក្រុមអ្នកពន្លត់អគ្គីភ័យបានចាប់ផ្តើមធ្វើឱ្យគំនរអគារចំហាយទឹកនៃសំណង់ដែលស្ទើរតែដួលរលំ។

ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុករបស់ប៉ាគីស្ថាន ថាកង្វះខ្យល់ចេញចូលនៅក្នុងផ្សារទំនើបដែលមានហាងជាង ១.២០០ កន្លែងបានធ្វើឱ្យអគារនេះពោរពេញទៅដោយផ្សែងនិងបានបន្ថយល្បឿននៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោក Javed Alam Odho មេប៉ូលិស នៅក្រុង Sindh បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា វាហាក់ដូចជាបណ្តាលមកពីឧបករណ៍បំផ្ទុះសៀគ្វី។ នេះបើយោងតាមសារព័ត៌មាន Dawn News មេប៉ូលលីស បាននិយាយថា ប្លង់ និងការសាងសង់ផ្សារនេះគឺបែបនេះហើយ ទីពីរគឺធម្មជាតិនៃវត្ថុនៅក្នុងនោះ ដូចជាកំរាលព្រំ ភួយ និងវត្ថុផ្សេងទៀតដែលធ្វើពីជ័រ ដូច្នេះភ្លើងនៅតែរម្ងាស់ដោយសារវត្ថុទាំងនេះ។ អភិបាលក្រុងការ៉ាជី បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា មនុស្ស ៦៥ នាក់នៅតែបន្តបាត់ខ្លួន មន្ត្រីសង្គ្រោះបាននិយាយថាមនុស្ស ៦ នាក់ត្រូវបានស្លាប់។


ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters