[មូស្គូ]៖ ថ្ងៃទី១ ខែកុម្ភៈ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក Sergei Shoigu បានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថា ទីក្រុងមូស្គូនៅតែបន្តគាំទ្រទីក្រុងប៉េកាំងជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS កាលពីថ្ងៃអាទិត្យ។ ប្រទេសចិន និងរុស្ស៉ី បានបង្កើតទំនាក់ទំនងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់ ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជូនកងទ័ពរាប់ម៉ឺននាក់ចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ចិនចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួនហើយមិនបានបោះបង់ចោលការប្រើប្រាស់កម្លាំងបាយដើម្បីនាំវាឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ ទីក្រុងប៉េកាំងបានផ្តល់ឱ្យតៃវ៉ាន់នូវគំរូប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ ដូចគ្នាទៅនឹងទីក្រុងហុងកុងដែរ ប៉ុន្តែមិនមានគណបក្សនយោបាយធំៗនៅតៃវ៉ាន់គាំទ្ររឿងនេះឡើយ។ រុស្ស៉ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ក្នុងទម្រង់ណាមួយ ហើយចាត់ទុកដែនកោះនេះជាផ្នែកមួយមិនអាចបំបែកបានរបស់ចិន។
លោក Shoigu បាននិយាយនៅក្នុងទីភ្នាក់ងារព័ត៌មាន TASS ថាយើងឃើញថាក្រុមជនអាក្រក់របស់ចិននៅតែបន្តបង្កអស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ សម្រាប់ផ្នែករបស់យើង ខ្ញុំចង់បញ្ជាក់ឡើងវិញនូវការគាំទ្រជាប់លាប់ និងឥតងាករេរបស់យើងចំពោះទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់។ លោកបានបន្ថែមថា "យើងបន្តពីការពិតដែលថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងអស់។"
លោក Shoigu ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានមកដល់ប្រទេសចិនកាលពីដើមថ្ងៃអាទិត្យ។ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថាលោក Shoigu និងលោក Wang Yi នឹងជួបគ្នាដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ។ លោក Wang Yi បាននិយាយថា ប្រទេសចិន និងរុស្ស៊ី មានកាតព្វកិច្ច ដើម្បីអនុវត្តពហុភាគីនិយម និងដើម្បីតស៊ូមតិសម្រាប់ពិភពលោកពហុប៉ូលស្មើភាព និងមានសណ្តាប់ធ្នាប់នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសចិន។
ប្រមុខការទូតចិនអំពាវនាវឲ្យប្រទេសទាំងពីររក្សាភាពជិតស្និទ្ធ និងការប្រាស្រ័យទាក់ទងលើបញ្ហាធំៗដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគីនិងបង្កើនការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ លោក Wang បានគូសបញ្ជាក់ដូច្នេះថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៉ីដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រនិងបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនៅក្នុងឆ្នាំនេះ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលនឹងកិច្ចពិភាក្សារវាងរុស្ស៉ី អ៊ុយក្រែន និងក្រុមមន្ត្រីអាមេរិក សំដៅបញ្ចប់ជម្លោះរយៈពេលជិត៤ឆ្នាំរវាងរុស្ស៉ី និងអ៊ុយក្រែន ហើយលោក Shoigu ក៏បានជួបលោក Wang កាលពីខែធ្នូ នៅទីក្រុងមូស្គូផងដែរ។
ប្រែសម្រួលដោយ៖ សុធា