[ទីក្រុងវ៉ាទីកង់]៖ ថ្ងៃទី ២២ ខែកុម្ភៈ សម្តេចប៉ាបលីអូ បានអំពាវនាវយ៉ាងខ្លាំងក្លានៅថ្ងៃអាទិត្យសម្រាប់សន្តិភាពនៅអ៊ុយក្រែន ដោយមានប្រសាសន៍ថា ការបញ្ចប់ជម្លោះរយៈពេលបួនឆ្នាំ «មិនអាចពន្យារពេលបានទេ» ខណៈដែលសហរដ្ឋអាមេរិកព្យាយាមសម្របសម្រួលកិច្ចព្រមព្រៀងដ៏លំបាកមួយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ ប្រទេសរុស្ស៊ី បានបើកការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសជិតខាងរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោង និងមីស៊ីលបញ្ជានៅក្នុងការវាយប្រហារចុងក្រោយបំផុតរបស់ខ្លួនពេញមួយយប់ នេះបើយោងតាមយោធា និងមន្ត្រីមូលដ្ឋានអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ។

សម្តេចប៉ាប បានមានបន្ទូលក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកទៅកាន់អ្នកធ្វើធម្មយាត្រានៅទីលាន St. Peter បន្ទាប់ពីការអធិស្ឋានថ្ងៃអាទិត្យថា បេះដូងរបស់ខ្ញុំសោកស្ដាយចំពោះស្ថានភាពដ៏គួរឱ្យភ្ញាក់ផ្អើលដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ ជនរងគ្រោះច្រើនណាស់ជីវិត និងគ្រួសារជាច្រើនដែលបានបែកបាក់ ការបំផ្លិចបំផ្លាញ និងទុក្ខវេទនាជាច្រើនដែលមិនអាចនិយាយបាន។ បន្ថែនទៀតនោះ សហរដ្ឋអាមេរិកក៏បានស្វែងរកការសម្របសម្រួលរវាងភាគីទាំងពីរ ប៉ុន្តែវឌ្ឍនភាពបានជាប់គាំង ដោយរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនដកខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Donbas ភាគខាងកើតដែលខ្លួននៅតែគ្រប់គ្រងដែលជាគំនិតមួយដែលទីក្រុងគៀវបានបដិសេធ។
សម្តេចបានមានបន្ទូលទៀតថា សន្តិភាពមិនអាចពន្យារពេលបានទេ ព្រោះវាគឺជាភាពចាំបាច់បន្ទាន់មួយដែលត្រូវតែស្វែងរកកន្លែងទំនេរនៅក្នុងចិត្ត ហើយត្រូវបានបកប្រែទៅជាការសម្រេចចិត្តដែលមានទំនួលខុសត្រូវ។ ព្រះអង្គក៏បានមានបន្ទូលថា សង្គ្រាមគឺជា របួសដែលបង្កឡើងលើគ្រួសារមនុស្សទាំងមូល ដែលបន្សល់ទុកការស្លាប់ ការបំផ្លិចបំផ្លាញ និងដាននៃការឈឺចាប់។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters