ត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ក្រោយប្រតិបត្តិការ "Epic Fury" របស់ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ពិភពលោកមិនត្រឹមតែឃើញផ្សែងកាំភ្លើងនៅ Tehran នោះទេ ប៉ុន្តែយើងបានឃើញនូវ "ការបាក់មុខ" ផ្នែកយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោន នៅចំពោះមុខក្រុមកំពូលមហាអំណាចថ្មី (BRICS)។
រុស្សី៖ អ្នកបញ្ជាពីក្រោយខ្នង និងយុទ្ធសាស្ត្រ «ខ្ចីដៃសម្លាប់»
ម៉ូស្គូ មិនបានបញ្ជូនទ័ពទៅជួយ អ៊ីរ៉ង់ ដោយផ្ទាល់ទេ ប៉ុន្តែបានផ្តល់ "ភ្នែកទិព្វ" ដែលមានតម្លៃមហាសាល៖
- បច្ចេកវិទ្យាផ្កាយរណប៖ ការដែល អ៊ីរ៉ង់ អាចបាញ់កម្ទេចប្រព័ន្ធការពាររ៉ាដា THAAD ដ៏ទំនើបរបស់ សហរដ្ឋអាមេរិក តម្លៃជិត ១ ពាន់លានដុល្លារបាន គឺមិនមែនជារឿងចៃដន្យឡើយ។ វាគឺជាលទ្ធផលនៃទិន្នន័យចារកម្មដែល Russia ផ្តល់ឱ្យ ដើម្បីសងសឹក សហរដ្ឋអាមេរិក វិញក្នុងសមរភូមិ អ៊ុយគ្រែន (Ukraine)។
- អំណាចថាមពល៖ ខណៈ សហរដ្ឋអាមេរិក ព្យាយាមឡោមព័ទ្ធ អ៊ីរ៉ង់ តម្លៃប្រេងសកលបានហក់ឡើងដល់ ១០០ ដុល្លារ។ នេះជាការដើរខុសយុទ្ធសាស្ត្ររបស់ លោក Donald Trump ដែលដៃម្ខាងចង់ដាក់ទណ្ឌកម្ម តែដៃម្ខាងទៀតបែរជាត្រូវ "សុំអង្វរ" រុស្សី (Russia) ឱ្យបញ្ចេញប្រេងដើម្បីទប់ស្កាត់អតិផរណាក្នុងស្រុកអាមេរិក ទៅវិញ។
ចិន និង ឥណ្ឌា៖ ខ្សែការពារសេដ្ឋកិច្ចដែលមិនញញើតដំបងសហរដ្ឋអាមេរិក ប៉ូលីសសកល (សហរដ្ឋអាមេរិក) លែងមានអំណាចបញ្ជាដូចមុនទៀតហើយ៖
- ប៉េកាំង មិនត្រឹមតែមិនឈប់ទិញប្រេង អ៊ីរ៉ង់ ទេ ប៉ុន្តែត្រូវបានគេសង្ស័យថា ជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិកសំខាន់ៗឱ្យ អ៊ីរ៉ង់ ផលិតមីស៊ីលបាញ់បកមកលើ សហរដ្ឋអាមេរិក វិញ។
- អ្វីដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលបំផុត គឺការដែល ឥណ្ឌា ហ៊ានឱ្យនាវាចម្បាំង Iran IRIS Lavan ចូលចត និងការពារនាវិកអ៊ីរ៉ង់ ជិត ២០០នាក់។ នេះជាសារយ៉ាងច្បាស់ថា៖ "ឥណ្ឌា ជាមិត្តរបស់ សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនជាកូនចៅដែលចាំតែធ្វើតាមបញ្ជារបស់ សហរដ្ឋអាមេរិក គ្រប់រឿងនោះឡើយ"។
Azerbaijan៖ តួអង្គឆ្លៀតឱកាសក្នុងផ្សែងសង្គ្រាម
នៅចំមាត់ទ្វារផ្ទះ អ៊ីរ៉ង់ ប្រធានាធិបតី Ilham Aliyev កំពុងលេងល្បែងដ៏គ្រោះថ្នាក់៖
- ច្រករបៀងហ្សាំងហ្គេហ្សូ (Zangezur): Azerbaijan កំពុងប្រើលេសថា អ៊ីរ៉ង់ វាយប្រហារខ្លួន ដើម្បីវាយបក និងកាន់កាប់ផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រនេះ។
- បន្ទាយមុខរបស់ អ៊ីស្រាអែល៖ ការផ្តល់ដីឱ្យ អ៊ីស្រាអែល ប្រើប្រាស់ជាមូលដ្ឋានចារកម្មប្រឆាំង អ៊ីរ៉ង់ កំពុងរុញច្រានតំបន់ Caucasus ទាំងមូលឱ្យស្ថិតក្នុងមាត់ជ្រោះនៃសង្គ្រាមមហានាសាយ។
យោងតាមទិន្នន័យក្នុងសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ ២០២៦ នេះ យើងអាចទាញសេចក្តីសន្និដ្ឋានសំខាន់ៗចំនួន ២៖
- ការបែកបាក់ក្នុងប្លុកខាងលិច៖ ខណៈសម្ព័ន្ធមិត្តតូចតាចដូចជា Lithuania គាំទ្រ សហរដ្ឋអាមេរិក ប៉ុន្តែមហាអំណាចអឺរ៉ុបដូចជា បារាំង និង អេស្បាញ បែរជាបិទមូលដ្ឋានទ័ពមិនឱ្យ សហរដ្ឋអាមេរិក ប្រើប្រាស់សម្រាប់វាយប្រហារអ៊ីរ៉ង់។ នេះបង្ហាញពីការលែងទុកចិត្តលើការ ដឹកនាំរបស់ក្រុង វ៉ាស៊ីនតោន។
- យុគសម័យពហុប៉ូលបានមកដល់៖ ការចងសម្ព័ន្ធភាពរវាង រុស្សី (Russia), ចិន (China), ឥណ្ឌា (India) និង អ៊ីរ៉ង់ Iran បានបង្កើតជា "ខ្សែការពារឡោមព័ទ្ធតោអាមេរិក"។ អាមេរិកលែងជាអ្នកសម្រេចវាសនាពិភពលោកតែម្នាក់ឯងទៀតហើយ។
សំណួរដែលនៅសល់៖ តើលោក Donald Trump នឹងបន្តរុញ អាមេរិកឱ្យដាច់ឆ្ងាយពីសម្ព័ន្ធមិត្ត ឬនឹងសុខចិត្តដកថយដើម្បីសង្គ្រោះសេដ្ឋកិច្ច?