ថ្ងៃទី 25 ខែមីនា៖ ក្រុមប្រឹក្សាអភិបាលរបស់ National Basketball Association បានបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីគាំទ្រការសិក្សាពីការដាក់ពាក្យស្នើសុំបង្កើតក្រុមថ្មីនៅទីក្រុង Las Vegas និង Seattle។
លោក Adam Silver អគ្គនាយក (Commissioner) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖
“ការបោះឆ្នោតថ្ងៃនេះបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សា ក្នុងការសិក្សាពីការពង្រីកទៅកាន់ទីផ្សារ Las Vegas និង Seattle ដែលទាំងពីរមានប្រវត្តិសម្បូរបែបក្នុងការគាំទ្របាល់បោះ NBA”។ យើងរំពឹងថានឹងបន្តជំហានបន្ទាប់ និងចូលរួមជាមួយភាគីដែលមានចំណាប់អារម្មណ៍»។ ការបោះឆ្នោតនេះ មិនមែនមានន័យថា Seattle និង Las Vegas នឹងទទួលបានក្រុមថ្មីជាក់ស្តែងទេ ប៉ុន្តែវាអនុញ្ញាតឱ្យលីគធ្វើការសិក្សាផ្លូវការលើឱកាសនេះ ហើយតម្លៃស្នើសុំក្រុមថ្មី ត្រូវបានរំពឹងថានឹងស្ថិតចន្លោះពី 7 ពាន់លានដុល្លារ ដល់ 10 ពាន់លានដុល្លារក្នុងមួយក្រុម។

ទីក្រុង Seattle បានបាត់បង់ក្រុម Seattle SuperSonics នៅឆ្នាំ 2008 បន្ទាប់ពីម្ចាស់ក្លឹបបានផ្លាស់ទីក្រុមទៅ Oklahoma City បន្ទាប់ពីបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងសង្វៀនថ្មី។ចំណែកទីក្រុង Las Vegas មិនដែលមានក្រុម NBA នេះទេ ប៉ុន្តែកំពុងក្លាយជាទីផ្សារកីឡាធំមួយ ដោយមានក្រុមក្នុងលីគ National Football League និង National Hockey League រួចហើយ ខណៈក្រុមAthleticsរបស់ Major League Baseball ក៏មានគម្រោងផ្លាស់ទីទៅទីនោះផងដែរ។ បើលីគអនុវត្តការពង្រីកនេះ ក្រុមថ្មីទាំងពីរត្រូវបានរំពឹងថានឹងចាប់ផ្តើមលេងនៅមុនរដូវកាល 2028-29 ដែលនឹងក្លាយជាការពង្រីកធំបំផុតរបស់ NBA ចាប់តាំងពីក្រុម Charlotte Bobcats ចូលរួមនៅឆ្នាំ 2004។
ដោយសារតែក្រុមថ្មីទាំងពីរត្រូវបានរំពឹងថានឹងស្ថិតនៅក្នុង Western Conference នាយកប្រតិបត្តិជាច្រើនរំពឹងថា ក្រុម Minnesota Timberwolves ឬ Memphis Grizzlies នឹងអាចផ្លាស់ប្ដូរទៅ Eastern Conference ដើម្បីធើ្វអោយសន្និសីទមានតុល្យភាពនៅ16 ក្រុមក្នុងមួយក្រុម។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters