ក្រុមហ៊ុន Intel បានប្រកាសថា ខ្លួននឹងចូលរួមគម្រោងរោងចក្រឈីប AI Terafab របស់លោក Elon
Musk ជាមួយ SpaceX និង Tesla ដើម្បីផលិតឈីបសម្រាប់គម្រោងមនុស្សយន្ត និងមជ្ឈមណ្ឌល
ទិន្នន័យធំៗ។ បន្ទាប់ពីការប្រកាសនេះ ភាគហ៊ុនរបស់ ក្រុមហ៊ុន Intel បានកើនឡើងជាង 2% ហើយ
ក្រុមហ៊ុនក៏បានបង្ហោះរូបភាព CEO Lip-Bu Tan និងលោក Musk ចាប់ដៃគ្នា បន្ទាប់ពីបានទស្សនាក្រុមហ៊ុននៅចុងសប្ដាហ៍កន្លងទៅ។ ការសហការនេះកើតឡើងបន្ទាប់ពី Musk បានបង្ហាញផែនការឲ្យ
Tesla សាងសង់រោងចក្រឈីប AI ធំមួយ ដើម្បីគាំទ្ររថយន្តបើកបរដោយស្វ័យប្រវត្តិ និងមនុស្សយ
ន្ត។ សមត្ថភាពរបស់ក្រុមហ៊ុន Intel នឹងជួយពន្លឿនគោលដៅរបស់ Terafab ក្នុងការផលិត 1 terawatt ក្នុងមួយឆ្នាំនៃការគណនាសម្រាប់ការរីកចម្រើននាពេលអនាគតនៅក្នុង AI និងមនុស្សយន្ដ
ក្រុមហ៊ុនបាននិយាយនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមX ។

លោក Lip-Bu Tan បាននិយាយថា Musk មានសមត្ថភាពបំលែងឧស្សាហកម្មធំៗ ហើយគម្រោង Terafab គឺជាជំហានថ្មីសម្រាប់វិធីផលិតឈីប (chip) ដូចជា logic, memory និង packaging នៅពេលអនាគត។ កាលពីខែមុន Elon Musk បាននិយាយថា SpaceX ដែលបានរួមបញ្ចូលជាមួយក្រុម
ហ៊ុន AI របស់ xAI និង Tesla នឹងសាងសង់រោងចក្រឈីបកម្រិតខ្ពស់ 2 កន្លែង នៅទីក្រុង Austin។ រោងចក្រមួយសម្រាប់រថយន្ត និងមនុស្សយន្ត ខណៈមួយទៀតសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI រួមទាំងគម្រោងនៅអវកាសផងដែរ។ នៅពេលដូចគ្នា SpaceX ក៏បានដាក់ពាក្យសម្ងាត់សម្រាប់ការផ្ដល់ជូនសាធារណៈលើកដំបូងរបស់សហរដ្ឋអាមេរិក ដែលអាចក្លាយជាការចុះបញ្ជីភាគហ៊ុនធំបំផុតមួយ។
ក្រុមហ៊ុន Intel កំពុងត្រឡប់មកវិញក្នុងការប្រកួត AI សម្រាប់ Intel ដែលធ្លាប់យឺតក្នុងការប្រកួត AIឮការសហការនេះអាចជួយបង្កើនទំនុកចិត្តអ្នកវិនិយោគ ខណៈតម្រូវការឈីបកំពុងកើនឡើង។
អ្នកវិភាគ Gil Luria បាននិយាយថា កិច្ចសហការជាមួយ Tesla គឺជាជំហានសំខាន់មួយសម្រាប់ការកែទម្រង់របស់ Intel។ លោក Lip-Bu Tan កំពុងដឹកនាំការកែទម្រង់ធំៗ ដើម្បីកែលម្អហិរញ្ញវត្ថុ រួមមានការកាត់បន្ថយបុគ្គលិក និងលក់ទ្រព្យសម្បត្តិ។ ក្រុមហ៊ុនក៏ទទួលបានវិនិយោគពី Nvidia និងរដ្ឋាភិបាលអាមេរិកផងដែរ។ យ៉ាងណាក៏ដោយ អាជីវកម្មផលិតឈីបតាមកិច្ចសន្យា “Intel Foundry” នៅតែខាតបង់ធំ ដោយខាតប្រមាណ $10.32 ពាន់លានដុល្លារ ក្នុងឆ្នាំ 2025 ទោះបីប្រាក់ចំណូលកើនត្រឹម 3% ប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមហ៊ុន Intel កំពុងផ្តោតលើបច្ចេកវិទ្យាថ្មី “18A” ដែលអាចបើកឱ្យអតិថិជនក្រៅប្រើបាននៅពេលខាងមុខ។
ប្រែសម្រួលដោយ៖ វី យៀក
ប្រភព៖ Reuters