ក្មេងប្រុសម្នាក់កំពុងអង្គុយយំក្នុងបន្ទប់ទទួលភ្ញៀវឃើញដូច្នោះម្តាយក៏សួរថា

ស្រី្តជាម្តាយ ហេតុអ្វីបានជាកូនយំ?

កូនប្រុស កូនឈឺធ្មេញណាស់ម៉ាក់!

ស្រ្តីជាម្តាយ មិនអីទេកូនចាំម៉ាក់ជូនទៅមន្ទីរពេទ្យ! នៅពេលដល់មន្ទីរពេទ្យលោកគ្រូពេទ្យក៏បាននាំក្មេងប្រុសនោះទៅដេកនៅលើគ្រែដើម្បីពិនិត្យហើយក៏បានសួរទៅកាន់ម្តាយក្មេងនោះថា

គ្រូពេទ្យ តើកូនអ្នកកើតអ្វី?

ស្រ្តីជាម្តាយ កូនរបស់ខ្ញុំវាឈឺធ្មេញលោកគ្រូពេទ្យ ហើយគ្រូពេទ្យក៏សួរថា

គ្រូពេទ្យ ចុះកាលមិនទាន់ឈឺធ្មេញតើកូនរបស់អ្នកញុំាអ្វីដែរ? ស្រីជាម្តាយក៏ឆ្លើយថា

ស្រី្តជាម្តាយ កាលពីមិនទាន់ឈឺធ្មេញកូនរបស់ខ្ញុំវានញុំានំបុ័ងខ្លោច ថារួចគ្រូពេទ្យមិនបានឆ្លើយតបឡើយហើយក៏បានដើរទៅយកថ្នាំដាក់ភ្នែកមកបន្តក់មួយជំហៀងមួយដំណក់ៗឃើញដូចច្នោះម្តាយក៏សួរថា

ស្រ្តីជាម្តាយ កូនខ្ញុំឈឺធ្មេញហេតុអ្វីបានជាលោកគ្រូពេទ្យបន្តក់ថ្នាំដាក់ភ្នែកទៅវិញ? គ្រូពេទ្យឆ្លើយថា

គ្រូពេទ្យ ខ្ញុំបន្តក់ថ្នាំភ្នែកអោយពីព្រោះវាបានញុំានំបុ័ងខ្លោច ហើយគ្រូពេទ្យក៏បានប្រាប់ថាថ្ងៃក្រោយមុននឹងញុំាអ្វីមួយត្រូវមើលជាមុនសិនថា វាអាចធ្វើអោយចុកពោះរឺក៏អត់

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា