ប្រទាលកន្ទុយក្រពើ(Aloe Vera) ត្រូវបានគេស្គាល់និងប្រើប្រាស់ជាយូរយារណាស់មកហើយដោយសារតែវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពនិងសម្រស់។ វាត្រូវបានគេចាត់ទុកថាមានដើមកំណើតដំបូងឡើយនៅតំបន់ភាគអាគ្នេយ៍នៃឧបទ្វីបអារ៉ាប់ជាពិសេសនៅភ្នំហាចារ (Hajar Mountains)ភាគឦសានប្រទេសអូម៉ង់ (Oman)និងភាគខាងកើតប្រទេសអារ៉ាប់រួម (U.A.E)។ទោះបីជាដើមកំណើតពិតប្រាកដរបស់វាគឺនៅតំបន់អារ៉ាប់ក៏ដោយ ក៏ប្រទាលកន្ទុយក្រពើត្រូវបានគេដាំដុះនិងប្រើប្រាស់ជាឱសថនិងសម្រាប់ថែរក្សាសម្រស់ជាយូរលង់ណាស់មកហើយ៖

• កំណត់ត្រាបុរាណបំផុតនៃការប្រើប្រាស់ប្រទាលកន្ទុយក្រពើមានតាំងពីប្រមាណ៤,២០០ឆ្នាំ មុន២២០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងអរិយធម៌មេសូប៉ូតាមៀ (Mesopotamia) និងអេហ្ស៊ីប (Egypt)។ជនជាតិអេហ្ស៊ីបបុរាណថែមទាំងបានហៅវាថារុក្ខជាតិអមតៈ ទៀតផង។

• ដោយសារតែវាស្ថិតនៅក្បែរផ្លូវពាណិជ្ជកម្មបុរាណរវាងអាស៊ីនិងមេឌីទែរ៉ាណេដើមប្រទាលកន្ទុយក្រពើបានរីករាលដាលទៅកាន់តំបន់ផ្សេងៗទៀតដូចជាអាហ្វ្រិកខាងជើង អាងមេឌីទែរ៉ាណេ ឥណ្ឌា និងក្រោយមកទៅដល់កោះឥណ្ឌូខាងលិច (West Indies) និងទូទាំងពិភពលោកក្នុងអាកាសធាតុក្តៅស្ងួតនិងពាក់កណ្តាលត្រូពិច។

*គ្នាយើង​ដឹង​ហើយ​ថា​ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បាន។ប្រទាល​កន្ទុយ​ក្រពើ​មាន​ជាតិ​ទឹក​៩៩%ហើយ​ភាគច្រើន​យើង​តែង​ឮ​ថា​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក​ស្បែកដោយ​កម្ដៅ​ថ្ងៃ​បានប៉ុន្តែ​តាមពិតទៅ​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។

ប្រទាលកន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៅ​លើ​ការ​ខូចខាត​ស្បែក​ច្រើន​ប្រភេទ​ដូចជា​ការ​មុត​នឹង​របស់​អ្វី​មួយ​ជាដើម។ប្រទាលកន្ទុយក្រពើ​អាច​បង្កើន​ការ​លូតលាស់​កោសិកា​ស្បែក​ថ្មីនិង​​ពន្លឿន​ការ​ផលិត​កោសិកា​ឡើង​វិញ​ដែរ។យើង​អាច​យក​មកប្រទាល​កន្ទុយក្រពើ​មក​​បិទ​លើ​មុខរបួស​​បាន​។

ប្រទាល​កន្ទុយ​ក្រពើ​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ការ​រលាក​តិចតួច​តាំង​យូរ​ណាស់​មកហើយ​ព្រោះ​វា​មាន​ប្រសិទ្ធភាព​បញ្ចុះ​កម្ដៅកាត់បន្ថយ​ការ​រលាកនិង​​ផលិត​កោសិកា​ស្បែក​ឡើង​វិញ។យើង​អាច​កោស​យក​ជែល​មក​លាប​លើ​កន្លែង​រលាក​តែ​ម្ដងក៏​បាន។

ពេល​សត្វ​ល្អិត​ទិចឬ​ខាំ​អាច​នឹង​រមាស់ព្រោះ​ទឹកមាត់​សត្វ​ល្អិត​មាន​ផ្ទុក​ជាតិពុលនិង​សារធាតុ​បង្ក​អាលែកហ្សី​ដែល​អាច​បណ្ដាល​ឲ្យ​រមាស់ហើមឬ​រលាក​ក្នុង​កម្រិត​ផ្សេងៗ។ ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ត្រជាក់បំបាត់​ការ​ឈឺចាប់រមាស់និងការ​រលាក​បាន។យើង​អាច​ប្រើ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​កន្លែង​រលាក​ដោយ​ផ្ទាល់។

 

យើង​អាច​ធ្វើ​ប្រដាប់​ខាត់​ស្បែក​ជាមួយ​ប្រទាលកន្ទុយក្រពើ​បាន​។ប្រដាប់​ខាត់​នេះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាតនិង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​។ម៉្យាងទៀត​គ្នាយើង​ដែល​មាន​ស្បែក​មុខ​ងាយ​ប្រតិកម្ម​អាច​ប្រើ​វិធី​នេះ​បាន​។របៀប​ធ្វើ​ប្រដាប់​ខាត់​ជាមួយ​នឹង​ប្រទាល​កន្ទុយក្រពើ​ដោយ​លាយ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​២ស្លាបព្រាកាហ្វេស្ករ​ត្នោត​២​ស្លាបព្រាកាហ្វេនិងទឹក​ក្រូចឆ្មារ ១​ស្លាបព្រាកាហ្វេរួច​យក​មក​លាប​លើ​ស្បែកនិង​លាង​សម្អាត​ចេញ។

ប្រទាលកន្ទុយក្រពើ​អាច​ជួសជុល​កោសិកា​ស្បែកនិង​អាច​ប្រឆាំង​នឹង​ផ្សិតឬ​បាក់តេរី​បាន​។ទាំងអស់​នេះ​អាច​បង្ការ​ និង​ព្យាបាល​បញ្ហា​មុននិងបញ្ហា​ស្បែក rosacea (សរសៃឈាម​លើ​ផ្ទៃរីក​ធំធ្វើ​ឲ្យ​ស្បែក​មុខឡើង​​ក្រហម )ក្រៅពី​នេះ​ប្រទាលកន្ទុយក្រពើ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ស្នាម​ជាំស្នាមមុននិង​ការ​ខូចខាត​ស្បែក​ដែរ។យើង​អាច​យក​ជែល​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​លើ​កន្លែង​មាន​បញ្ហា​ស្បែក​ទាំង​នេះ។

 

 

អត្ថបទ៖ ជួន សុធា