មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​នាំ​កូន​ស្រី​ជំទង់​របស់​លោក ដែល​គេ​ជឿ​ថា​មាន​ឈ្មោះ គីម ជូ-អេ ទៅ​បំពេញ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង​នៅ​ទីក្រុង​ប៉េកាំង ដែល​ក្នុង​នោះ​លោក​បាន​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​យោធា​ក្នុង​ឱកាស​ខួប​នៃ​ជ័យជម្នះ​របស់​ប្រទេស​ចិន​ក្នុង​សង្គ្រាម​លោក​លើក​ទី២។ ការ​ធ្វើ​ដំណើរ​នេះ​បាន​បង្ហាញ​ពី​វត្តមាន​របស់​នាង​នៅ​លើ​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង ដែល​ធ្វើ​ឲ្យ​មាន​ការ​រំពឹង​ទុក​កាន់​តែ​ខ្លាំង​ថា​នាង​អាច​ជា​អ្នក​ស្នង​តំណែង​របស់​លោក។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង និង​ក្រុម​អ្នក​ជំនាញ​បាន​មើល​ឃើញ​ថា កញ្ញា ជូ-អេ ដែល​មាន​អាយុ​ប្រហែល ១៣ ឆ្នាំ គឺ​ជា​អ្នក​ស្នង​តំណែង​ដែល​ទំនង​បំផុត ដោយ​កត់​សម្គាល់​ពី​តួនាទី​របស់​នាង​ដែល​កាន់​តែ​សំខាន់​ឡើង​ជា​សាធារណៈ ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២២។ អ្នក​វិភាគ​បាន​និយាយ​ថា នាង​កំពុង​ទទួល​បាន​បទពិសោធន៍​ផ្នែក​ពិធីការ និង​ការទូត​ដ៏​មាន​តម្លៃ ដែល​ទាំង​លោក គីម ជុងអ៊ុន និង​បងប្អូន​ស្រី​របស់​លោក​មិន​ធ្លាប់​មាន​នៅ​វ័យ​ប៉ុន​នាង​ឡើយ។ ខណៈ​ពេល​ដែល​នៅ​លឿន​ពេក​ក្នុង​ការ​បញ្ជាក់​ថា​នាង​ពិត​ជា​មេដឹកនាំ​បន្ទាប់​មែន វត្តមាន​ដែល​កាន់​តែ​កើន​ឡើង​របស់​នាង​នៅ​ក្នុង​ព្រឹត្តិការណ៍​យោធា នយោបាយ និង​ឥឡូវ​នេះ​ព្រឹត្តិការណ៍​អន្តរជាតិ​បាន​បង្ហាញ​ថា​យុទ្ធនាការ​ស្នង​តំណែង​អាច​នឹង​កំពុង​ដំណើរការ​ហើយ។

ប្រភព ៖ Routers