ជីវិតគឺជារឿងមួយដែលអស្ចារ្យប៉ុន្តែវាក៏ពោរពេញទៅដោយការសាកល្បងនិងឧបសគ្គផងដែរ។ពេលខ្លះយើងនឹងជួបនូវការលំបាកខ្លាំងរហូតដល់យើងមានអារម្មណ៍ថាចង់ចុះចាញ់និងងាកក្រោយ។

តែសូមចងចាំថា៖ ភាពជោគជ័យមិនមែនជាគោលដៅចុងក្រោយនោះទេប៉ុន្តែជាដំណើរនៃការតស៊ូនិងការរៀនសូត្រពីកំហុសឆ្គងទៅវិញទេ។

*គន្លឹះដើម្បីរក្សាទឹកចិត្ត និងបន្តដំណើរទៅមុខ

• 1. ជឿជាក់លើសមត្ថភាពខ្លួនឯង

• មុននឹងធ្វើអ្វីមួយ អ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯងជាមុនសិនសូមសួរខ្លួនឯងថា "តើខ្ញុំអាចធ្វើអ្វីបាន?" ហើយចាប់ផ្តើមពីចំណុចនោះ។

• កុំខ្លាចនឹងបរាជ័យព្រោះភាពបរាជ័យគឺជាគ្រូបង្រៀនដ៏អស្ចារ្យបំផុតដែលបង្ហាញផ្លូវឲ្យយើងដឹងថាយើងគួរធ្វើអ្វីដែលប្រសើរជាងមុន។

• 2. ផ្តោតការយកចិត្តទុកដាក់

• ត្រូវដឹងច្បាស់ថា អ្វីជាគោលដៅសំខាន់របស់អ្នក ហើយដាក់ការយកចិត្តទុកដាក់ទាំងអស់ទៅលើកិច្ចការនោះ។

• កុំបណ្តោយឲ្យការរំខានឬការនិយាយរិះគន់របស់នរណាម្នាក់មកបង្វែរអារម្មណ៍អ្នកពីក្ដីសុបិន្តរបស់អ្នក។

• 3. ចាប់ផ្តើមធ្វើពីពេលនេះ

• ឈប់ពន្យារពេល! ការគិតហើយមិនធ្វើ គឺស្មើនឹងមិនបានគិតកុំរង់ចាំពេលវេលា "សមស្រប" ឬ "ល្អឥតខ្ចោះ" ព្រោះពេលវេលាដ៏ល្អបំផុតគឺពេលនេះឯង។

• បើគិតហើយគឺត្រូវតាំងចិត្តធ្វើវាឲ្យបានហើយត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពទើបសម្រេចបានជោគជ័យដូចទំហំនៃការប្រឹងប្រែង។

• 4. បញ្ហាគឺជាភាពរឹងមាំសម្រាប់ថ្ងៃស្អែក៖

• ការលំបាកទាំងឡាយដែលអ្នកកំពុងជួបប្រទះនៅថ្ងៃនេះ នឹងបណ្តុះនូវភាពរឹងមាំដែលអ្នកត្រូវការសម្រាប់ថ្ងៃស្អែក។ ចូរចាត់ទុកឧបសគ្គជាឱកាសដើម្បីរៀនសូត្រ និងពង្រឹងខ្លួនឯង។

“ក្រោកឈរ​ឡើង​ជានិច្ច​ដើម្បី​អ្វី​ដែល​អ្នក​ជឿជាក់​ទៅលើ បើ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ឈរ​នៅ​ក្បែរ​អ្នក​ក៏​ដោយ” ។

 

អត្ថបទ៖ ជួន សុធា