១.ទង់ជាតិព្រះរាជាណាចក្រកម្ពុជា

ទង់ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅក្នុង​ឆ្នាំ១៩៩៣ ឡើងវិញក្រោយការបោះឆ្នោះតំណាងរាស្ត្រ ដែលទង់នេះត្រូវបានដកចេញអស់រយៈពេលជាង ២០ឆ្នាំ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣។ ទង់នេះត្រូវបានដាក់ឱ្យប្រើជាលើកដំបូងក្នុងឆ្នាំ១៩៤៨ អំឡុងសម័យអាណានិគមនិយមបារាំង ដែលបាន​រចនា​ឡើង​តាំង​ពីឆ្នាំ១៨៥០ មកម្លេះ ដោយ​ដាក់​រូប​ប្រាសាទអង្គរវត្តពណ៌សនៅ​ចំ​ផ្ទៃ​កណ្តាល ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន ៣ពណ៌ ​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​បាវចនា​ជាតិ​គឺ «​ជាតិ​ សាសនា ​ព្រះមហាក្សត្រ» ៖

  1. ពណ៌ស តំណាង​ឱ្យសាសនា សន្តិភាព
  2. ពណ៌ក្រហម​ តំណាង​ឱ្យជាតិ ​​គឺ​​ទឹកដី និងប្រជាជន
  3. ពណ៌ខៀវ តំណាង​ឱ្យព្រះមហាក្សត្រ​​ និង​​ព្រះអគ្គមហេសី ។

ទង់ជាតិនៃប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ មុនទង់ជាតិកម្ពុជាមានទង់ជាតិផ្សេងៗគ្នាជាច្រើន។

២.ទង់ជាតិព្រះមហាក្សត្រ

 ទង់ជាតិព្រះមហាក្សត្រ គឺជាទង់ផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រកម្ពុជា។ ទង់នេះត្រូវបានអនុម័តជាផ្លូវការក្នុងឆ្នាំ១៩៩៣ ប៉ុន្តែការប្រើប្រាស់ដំបូងរបស់វាមានតាំងពីឆ្នាំ១៩៤១មកម្ល៉េះ ដែលគេហៅថា «ទង់មហារាជ» ជានិមិត្ដរូបតំណាងឲ្យព្រះមហាក្សត្រ ហើយក៏ត្រូវបានចាត់ទុកថាជានិមិត្តសញ្ញាជាតិ(ព្រះរាជាសង្ហារកម្ពុជា)នៃប្រទេសកម្ពុជាផងដែរ។  ទង់មហារាជនេះមានសត្វគជសីហ៍នៅខាងឆ្វេង និងសត្វរាជសីហ៍នៅខាងស្ដាំទ្រព្រះស្វេតច្ឆត្រ ៥ជាន់ពីរ ដែលតំណាងឲ្យព្រះមហាក្សត្រ និងព្រះរាជអគ្គមហេសី ។ នៅលើចុង មកុដរាជ្យ មានដាំពេជ្រដែលរំលេចឆព្វណ្ណរង្សី រីឯនៅក្រោម មកុដរាជ្យ មានសញ្ញា ឧណ្ណាលោមដែលស្ថិតនៅពីលើ ព្រះខ័នរាជ ដែលស្ថិតនៅលើ ជើងពាន ២ ជាន់ ។ អត្ថន័យនៃព្រះសិង្ហា៖

  1. -ពន្លឺឆព្វណ្ណរង្សីនៅលើ តំណាងឱ្យបារមីរបស់ព្រះមហាក្សត្រ និងអរិយធម៌ត្រចេះត្រចង់ដ៏រុងរឿង។

  2. -មកុជរាជ្យ តំណាងឱ្យមន្ត្រីរាជការ និងប្រជានុរាស្រ្តទាំងអស់គាំទ្រ និងលើកស្ទួយព្រះមហាក្សត្រឱ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា។

  3. -ព្រះខ័នរាជ្យ នៅក្រោមមកុជរាជ្យ តំណាងឱ្យអំណាចនៃអាវុធដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យក្នុងសន្តិភាព និងយុត្តិធម៌។

  4. -សញ្ញា នៅពីលើព្រះខ័នរាជ្យ តំណាងឱ្យភាពនៃជោគជ័យ និងការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

  5. -ជើងពាន ទ្រព្រះខ័នរាជ្យ តំណាងឱ្យរាជបល្ល័ងដែលជាអាសនៈ កិត្តិយស និងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រ ទ្រង់គង់ នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជសម្បត្តិ។

  6. -រាជ្យបល័្លង តំណាងឱ្យព្រះមហាក្សត្រ ដែលជាទីសក្ការៈព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រទាំងអស់នៅក្នុងព្រះនគរ ។

  7. -ក្សេត្រឆ័ត្រទាំង២ (ឆ័ត្ររូត) ដែលបានបាំងគ្រប់ជាកិត្តិយសពីលើបល្ល័ង តំណាងឱ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រងរបស់ព្រះមហាក្សត្រក្នុងព្រះរាជរង្សនៃមហានគរខ្មែរដែលព្រះអង្គជាអ្នកថែរក្សា ប្រជារាស្ត្រ ហើយក៏ជាតំណាងឱ្យភពទេវៈទាំងប្រាំបួនដែលទេវតា។

  8. -រាជសីហ៍ និងគុជសីហ៍ ឈរកាន់ក្សត្រឆ័ត្រទាំងពីរ តំណាងឱ្យអំណាច និងមហិទ្ធឬទ្ធិនៅក្នុងរបបរាជាធិបតេយ្យកម្ពុជា និងតំណាងឱ្យព្រះសុពណ៍បាទុកា (ទ្រនាប់ជើងមាស) ទាំងពីរ ។

  9. -ព្រះចៅ ក្រុង កម្ពុជា តំណាងឱ្យអធីបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 

undefined

៣.ទង់ព្រះពុទ្ធសាសនា

តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មាន ប្រទេស ពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាង ឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ ។

លុះដល់ថ្ងៃ អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស. ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៤០(?) ទើបពុទ្ធិកប្រទេសទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃនាយកគណៈ មហានិកាយជាប្រធានទៅរួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក ។

ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សីរបស់ព្រះសម្ពុទ្ធជាម្ចាស់ ជាតំណាងព្រះជាតិរបស់ព្រះអង្គនីមួយៗ គឺ ៖

១- ពណ៌ខៀវ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ 

២- ពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត ។ 

៣- ពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រា

៤- ពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ 

៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិជ្ជាធរ ។ 

៦- ពណ៌ផ្លេក (គឺជាពន្លឺពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមនីមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំងទី ៦ នេះជាពណ៌មួយ) ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ 

រស្មី ទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងពេលសម្ដែង បាដិហារ្យដើម្បីកម្ចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ។

ទង់ព្រះពុទ្ធសាសនា - វិគីភីឌា

 

អត្ថបទដោយ៖កណ្ណិការ