ប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងវិបត្តិធម្មជាតិដ៏ធំមួយទៀត បន្ទាប់ពីព្យុះទីហ្វុង Fung-wong  ដែលត្រូវបានអ្នកស្រុកឲ្យឈ្មោះថា“Uwan” បានវាយប្រហារយ៉ាងខ្លាំងលើកោះ Luzon ដែលជាតំបន់មានប្រជាជនមនជាង 900,000នាក់ត្រូវបានជម្លៀសចេញ ខណៈដែលមានមនុស្សជិត 2០០ នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍ព្យុះមួយនេះផងដែរ។

ព្យុះនេះមានកម្លាំងខ្យល់បក់ដល់ 185 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្យល់បោកបក់អាចឈានដល់ 230 គីឡូម៉ែត្រ/ម៉ោង បង្កឱ្យអគារបាក់បែក ដើមឈើដួល និងខ្ទមទឹកជំនន់ស្ទើរតែគ្រប់តំបន់ភាគខាងកើត។ 

ព្យុះនេះបានឆ្លងកាត់ជិតតំបន់ Bicol ភាគខាងកើតកាលពីព្រឹកថ្ងៃអាទិត្យ មុនពេលធ្វើដំណើរឆ្លងកាត់កោះ Polillo នៅរសៀលថ្ងៃអាទិត្យ។

មន្ត្រីឧតុនិយមបានព្រមានថា Fung-wong គឺជាព្យុះទីហ្វុងដ៏មាន “ហានិភ័យខ្ពស់ដល់អាយុជីវិត” ដែលអាចបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីតាមភ្នំ។ នៅតំបន់ Metro Manila ត្រូវបានព្យាករណ៍ថា អាចមានភ្លៀងធ្លាក់ដល់ 200 មីលីមែត្រ ក្នុងរយៈពេលខ្លី។ ជាមួយគ្នានេះដែរ និយតករអាកាសចរណ៍ស៊ីវិលបានប្រកាសបិទជើងហោះហើរជិត 300 នៅព្រលានយន្តហោះជាច្រើនកន្លែង។

ខណៈព្យុះកំពុងវាយប្រហារ ប្រទេសហ្វីលីពីនក៏ទើបតែជួបប្រទះជាព្យុះ Kalmaegiដែលបានសម្លាប់មនុស្សជាង 200 នាក់។ ព្យុះFung-wong បានបង្ខំឲ្យផ្អាកការជួយសង្គ្រោះបណ្តោះអាសន្ន ហើយរដ្ឋាភិបាលបានប្រកាសស្ថានភាពគ្រោះមហន្តរាយជាសាធារណៈ ដើម្បីអាចចែកចាយសម្ភារៈសង្គ្រោះបានឆាប់ជាងមុន។

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​ឲ្យ​មាន​ភក់​ធ្លាក់​តាម​ភ្នំ និង​ចូល​ទៅ​ក្នុង​តំបន់​លំនៅដ្ឋានប្រជាជនចំនួនត្រូវបានបំផ្លាញដោយទឹកជំនន់ភ្លាមៗ។យ៉ាងហោចណាស់មនុស្ស 204 នាក់ត្រូវបានគេដឹងថាបានស្លាប់នៅក្នុងប្រទេសហ្វីលីពីនដោយសារព្យុះមុននេះខណៈដែលជាង 100 នាក់នៅតែបាត់ខ្លួន។

តើព្យុះសង្ឃរា ឬព្យុះទីហ្វុងកើតមានឡើងដោយរបៀបណា ហើយតើវាកាន់តែខ្លាំងឡើង?

ប្រទេសហ្វីលីពីនមានទីតាំងនៅជិតតំបន់ដែលមានអាកាសធាតុត្រូពិចពីមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតងាយរងគ្រោះបំផុតក្នុងពិភពលោកដោយសារព្យុះស៊ីក្លូន។ ព្យុះស៊ីក្លូនត្រូពិចប្រហែល 20ដងកើតឡើងនៅក្នុងតំបន់នោះជារៀងរាល់ឆ្នាំ ដែលពាក់កណ្តាលនៃចំនួនព្យុះនេះប៉ះពាល់ដល់ប្រទេសហ្វីលីពីនដោយផ្ទាល់។ អ្នកជំនាញបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុមិនបង្កើនចំនួនព្យុះទេ ប៉ុន្តែអាចធ្វើឲ្យព្យុះកាន់តែខ្លាំងជាងមុន ដោយសារតែរលកកម្តៅសមុទ្រក្តៅជាងមុន ដែលជាហេតុនាំឲ្យមាន ភ្លៀងខ្លាំង កម្លាំងខ្យល់ខ្ពស់ និងទឹកជំនន់ធ្ងន់ធ្ងរ តាមឆ្នេរសមុទ្រ។

ប្រភព៖ BBC