
ទាហានឆ្មាំជាតិពីរនាក់ត្រូវបានបាញ់រងរបួសធ្ងន់ នៅកណ្តាលទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ក្បែរសេតវិមាន ជិតប្លុកពីរប៉ុណ្ណោះ។ អភិបាលក្រុងបានហៅហេតុការណ៍នេះថា «ការវាយប្រហារដែលមានគោលដៅច្បាស់លាស់»។
ប៉ូលីសបាននិយាយថា ជនសង្ស័យតែម្នាក់គត់បានបើកការបាញ់ប្រហារលើសមាជិកឆ្មាំជាតិនៅរសៀលថ្ងៃពុធ មុនពេលត្រូវបានបង្ក្រាបដោយឆ្មាំជាតិដទៃទៀតនៅក្បែរនោះដែលបានឮសំឡេងកាំភ្លើង។ ការវាយប្រហារនេះបានជំរុញឱ្យសេតវិមានបិទខ្ទប់មួយរយៈខ្លី និងបញ្ឈប់ជើងហោះហើរជាបណ្តោះអាសន្ននៅអាកាសយានដ្ឋានសំខាន់របស់ទីក្រុងនៅមុនថ្ងៃបុណ្យ Thanksgiving។ ជនសង្ស័យត្រូវបានគេរាយការណ៍ថាជាជនជាតិអាហ្វហ្គានីស្ថាន។
ប្រភពពីអាជ្ញាធរអនុវត្តច្បាប់ជាច្រើនបានកំណត់អត្តសញ្ញាណជនសង្ស័យទៅកាន់ CBS ហើយបាននិយាយថាគាត់បានចូលសហរដ្ឋអាមេរិកក្នុងឆ្នាំ 2021។
សេចក្តីថ្លែងការណ៍មួយពីក្រុមការងាររួម DC ដែលកំពុងត្រួតពិនិត្យការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិទៅកាន់រដ្ឋធានីរបស់ប្រទេសនេះ បាននិយាយថាការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល 14:15 នៅថ្ងៃពុធ នៅជិតស្ថានីយ៍រថភ្លើងក្រោមដី Farragut Square។ ទាហានទាំងនោះកំពុងល្បាត នៅជិតជ្រុងផ្លូវទី 17 និងទី 1 ដែលជាកន្លែងញ៉ាំអាហារថ្ងៃត្រង់ដ៏មមាញឹកសម្រាប់បុគ្គលិកការិយាល័យ។
លោក Kash Patel នាយក FBI ដែលទីភ្នាក់ងាររបស់គាត់កំពុងដឹកនាំការស៊ើបអង្កេត បានប្រាប់សន្និសីទសារព័ត៌មានថា ទាហានត្រូវបាន "វាយប្រហារយ៉ាងឃោរឃៅនៅក្នុងអំពើហិង្សាដ៏គួរឱ្យភ័យខ្លាច"។ ជនសង្ស័យកន្លែងកើតហេតុហើយ "ភ្លាមៗនោះបានចាប់ផ្តើមបាញ់កាំភ្លើង"។ សមាជិកកងកម្លាំងឆ្មាំជាតិផ្សេងទៀតនៅក្បែរនោះបានឮសំឡេងកាំភ្លើង ។

ប្រភពពីសមត្ថកិច្ចបានបានប្រាប់ CBS ថា ជនសង្ស័យត្រូវបានបាញ់ចំនួនបួនគ្រាប់។ វាមិនច្បាស់នៅឡើយទេពីប្រភេទអាវុធដែលបានប្រើប្រាស់ក្នុងការវាយប្រហារនោះទេ ហើយហេតុផលក៏មិនច្បាស់លាស់ភ្លាមៗនោះដែរ។ អភិបាលរដ្ឋ West Virginia លោក Patrick Morrisey បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ X ថា ជនរងគ្រោះទាំងពីរនាក់គឺជាសមាជិកនៃឆ្មាំជាតិរបស់រដ្ឋរបស់គាត់ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។
ជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋានជាតិ Ronald Reagan Washington ត្រូវបានផ្អាកមួយរយៈខ្លីបន្ទាប់ពីការវាយប្រហារ នេះបើយោងតាមរដ្ឋបាល អាកាសចរណ៍សហព័ន្ធ។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយថា ប្រធានាធិបតីបានស្នើសុំឱ្យលោកបញ្ជូនសមាជិកឆ្មាំជាតិចំនួន ៥០០ នាក់បន្ថែមទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី បន្ទាប់ពីការវាយប្រហារ។
តួលេខប៉ូលីសទីក្រុងវ៉ាស៊ីនតោនឌីស៊ីបង្ហាញថាមានឃាតកម្មចំនួន 62 រាប់ចាប់ពីថ្ងៃទី 25 ខែឧសភា មកដល់ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំនេះ ។
លោក Trump ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បានបញ្ជូនកងឆ្មាំជាតិទៅកាន់ទីក្រុងនានារបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ រួមទាំងទីក្រុង Los Angeles, Chicago និង Memphis។ លោកអះអាងថាការដាក់ពង្រាយនេះគឺចាំបាច់ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម ប៉ុន្តែក្រុមប្រឆាំងបានជំទាស់នឹងចលនានេះ ដោយចោទប្រកាន់សេតវិមានថាបានបំពានហួសហេតុពេក៕
ប្រភព៖ BBC