សង្រ្គាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ឈានដល់ចំណុចកំពូលនៅពេលដែលតុលាការកំពូលសហរដ្ឋអាមេរិកត្រៀមស្តាប់សវនាការមួយនៅថ្ងៃពុធ (ពេលវេលានៅសហរដ្ឋអាមេរិក) ជុំវិញភាពស្របច្បាប់នៃពន្ធគយ ភាគច្រើនដែលរដ្ឋបាលលោក ត្រាំ បានដាក់ចេញ។

តុលាការកំពូលនឹងប្រឈមមុខនឹងបណ្តឹងពីអាជីវកម្មខ្នាតតូចនិងក្រុមរដ្ឋដែលអះអាងថាពន្ធគយទាំងនេះ (ដាក់ចេញដោយប្រើប្រាស់ច្បាប់ IEEPA) គឺខុសច្បាប់ដោយសារមានតែសភាប៉ុណ្ណោះដែលមានអំណាចបង្កើតពន្ធគយក្រោមរដ្ឋធម្មនុញ្ញ។ ប្រសិនបើតុលាការសម្រេចយល់ស្របនឹងដើមបណ្តឹងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់លោក ត្រាំ នឹងត្រូវផ្លាស់ប្តូរទាំងស្រុង (រួមទាំងពន្ធសកល)។

រដ្ឋាភិបាលអាចនឹងត្រូវសងប្រាក់រាប់ពាន់លានដុល្លារមកវិញដែលបានប្រមូលតាមរយៈពន្ធទាំងនោះ (អាចដល់ $90ពាន់លានដុល្លារ ឬលើសនេះ)។

ការអះអាងរបស់លោក ត្រាំ: លោក ត្រាំ បានព្រមានថាការចាញ់ក្តីនេះនឹងធ្វើឲ្យសហរដ្ឋអាមេរិកចុះខ្សោយ ក្នុងការចរចាពាណិជ្ជកម្មនិងប៉ះពាល់ដល់សន្តិសុខជាតិព្រមទាំងនាំឲ្យមានភាពរញ៉េរញ៉ៃផ្នែកហិរញ្ញវត្ថុ។ លោក​បាន​សម្រេច​ចិត្ត​មិន​ចូលរួម​សវនាការ​ដោយ​ផ្ទាល់ ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​សារៈសំខាន់​នៃ​ការ​សម្រេច​នេះ។

អាជីវកម្មអាមេរិកនិងបរទេសជាច្រើនកំពុងរងការខាតបង់ធ្ងន់ធ្ងរនិងមានការរំខានយ៉ាងខ្លាំងពីការដាក់ពន្ធភ្លាមៗនេះ (ដូចជាក្រុមហ៊ុន Learning Resources ខាត $14 លានដុល្លារ)។

ករណីនេះនឹងកំណត់ថាតើអំណាចរបស់ប្រធានាធិបតីអាចទៅដល់កម្រិតណាក្នុងការប្រើប្រាស់ច្បាប់អាសន្នជាតិដើម្បីគ្រប់គ្រងពាណិជ្ជកម្មនិងដាក់ពន្ធគយក្នុងការសម្រេចចិត្តចុងក្រោយរំពឹងថានឹងមាននៅខែមករា ឬ ខែមិថុនា។ អ្នកវិភាគយល់ថា ការសម្រេចចិត្តដែលគាំទ្រលោក ត្រាំ នឹងផ្តល់អំណាចកាន់តែច្រើនដល់ប្រធានាធិបតីនាពេលអនាគត។

ប្រភព៖ BBC