

ការបាញ់ប្រហារដ៏សាហាវនៅក្នុងព្រះវិហារ Annunciation Catholic ក្នុងទីក្រុង Minneapolis បានបណ្តាលឱ្យកុមារពីរនាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានកុមារ ១៥ នាក់។ ខ្មាន់កាំភ្លើងឈ្មោះ Robin Westman អាយុ ២៣ ឆ្នាំ ធ្លាប់មានទំនាក់ទំនងជាមួយព្រះវិហារនេះ ដោយគាត់ធ្លាប់បានចូលរួមពិធីសាសនានៅទីនោះ ហើយម្តាយរបស់គាត់ក៏ធ្លាប់ធ្វើការនៅកន្លែងនោះផងដែរ។
ប៉ូលិសកំពុងស៊ើបអង្កេតប្រវត្តិរបស់គាត់ ប៉ុន្តែមិនទាន់បានបញ្ជាក់ថាគាត់រស់នៅទីណាមុនពេលកើតហេតុនោះទេ។ ម្តាយរបស់គាត់ឈ្មោះ Mary Grace Westman បានជួលមេធាវីការពារក្តីហើយ ព្រមទាំងមិនសហការជាមួយអ្នកស៊ើបអង្កេតឡើយ។ ស្នងការប៉ូលិស លោក Brian O’Hara បាននិយាយថា ការសម្ភាសន៍កំពុងបន្តជាមួយសាច់ញាតិ មិត្តភក្តិ និងសាក្សីរបស់ខ្មាន់កាំភ្លើង។
អាជ្ញាធរ នៅ តែ បន្ត ស្វែង រក មូល ហេតុ នៅ ពី ក្រោយ ការ បាញ់ ប្រហារ នេះ ដែល បាន សម្លាប់ កុមារ ពីរ នាក់ និង ធ្វើ ឲ្យ មនុស្ស ជា ច្រើន នាក់ ទៀត រង របួស។ ពួក គេ កំពុង ត្រួត ពិនិត្យ វីដេអូ និង ការ សរសេរ ទុក ដោយ ខ្មាន់ កាំភ្លើង ដែល មាន ខ្លឹម សារ គួរ ឲ្យ រន្ធត់។ ទោះ បី ជា ម្តាយ មិន សហការ ក៏ ដោយ ក៏ ក្រុម ស៊ើប អង្កេត បាន ទាក់ ទង ជាមួយ ឪពុក របស់ ជន ដៃ ដល់ និង បន្ត សម្ភាសន៍ សមាជិក គ្រួសារ និង មិត្តភ័ក្ដិ ផ្សេង ទៀត ដើម្បី បន្សំ រូបភាព នៃ ហេតុ ការណ៍ ដែល នាំ ឲ្យ មាន ការ វាយ ប្រហារ នេះ។