ស្រូវឬអង្ករគឺជាដំណាំកសិកម្មដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូលវាមានអត្ថប្រយោជន៍និងសារៈសំខាន់យ៉ាងច្រើនលើសលប់។

នៅព្រះរាជាណាចក្រកម្ពុជាស្រូវត្រូវបានគេចាត់ទុកជាដំណាំសំខាន់ជាអាហារចាំបាច់និងជាប្រភព ផ្តល់ថាមពលសម្រាប់ទ្រទ្រង់ជីវិត។ប្រជាពលរដ្ឋខ្មែរតែងចាត់ទុកថាស្រូវជាព្រះមេព្រោះស្រូវជា អាហារដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូបដូច្នេះហើយបានជាបុព្វបុរសខ្មែរតែងតែ ទូន្មានប្រៀនប្រដៅកុំឲ្យជាន់លើអង្ករឬខ្ជះខ្ជាយទោះបីមួយគ្រាប់ក្តី។ជាភស្តុតាងនៅក្នុងប្រាង្គ ប្រាសាទបន្ទាយស្រីយើងឃើញមានរូបព្រះឥសូរកាន់កួរស្រូវដែលជានិមិត្តរូបបញ្ជាក់ថាស្រូវគឺជា ប្រភពផ្តល់ជីវិត។តាមរយៈការផ្តល់ថាមពលស្រូវមិនប្រើសម្រាប់តែការបរិភោគបាយមួយមុខ ប៉ុណ្ណោះទេប៉ុន្តែបានត្រូវប្រជាពលរដ្ឋយើងយកមកច្នៃប្រឌិតនិងរៀបចំចម្អិនតាមវិធីសាស្ត្រផ្សេងៗជា អាហារប្រចាំថ្ងៃ។មិនតែបុ៉ណ្ណោះស្រូវផ្ដល់នូវ៖

អត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ច និងសង្គមជាតិ

•សន្តិសុខស្បៀង៖ស្រូវគឺជាដំណាំយុទ្ធសាស្ត្រដែលធានានូវសន្តិសុខស្បៀងនិងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើន (ជាពិសេសអង្ករជាអាហារចម្បង)។

•ប្រភពចំណូលដ៏ធំ៖ដំណាំស្រូវគឺជាឆ្អឹងខ្នងនៃវិស័យកសិកម្មនិងសេដ្ឋកិច្ចជាតិដោយផ្តល់ការងារដល់ប្រជាកសិកររាប់លាននាក់និងជាមុខទំនិញនាំចេញដ៏សំខាន់មួយ(នាំចេញអង្ករទៅក្រៅប្រទេស) ដែលនាំចំណូលចូលរដ្ឋ។

•រក្សាប្រពៃណីវប្បធម៌៖ស្រូវបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងទំនៀមទម្លាប់ប្រពៃណីនិងជំនឿរបស់ខ្មែរដូចជាពិធីបុណ្យច្រត់ព្រះនង្គ័លជាដើម។

•អត្ថប្រយោជន៍បន្ទាប់បន្សំផ្សេងៗ

• ចំណីសត្វ៖អង្កាម(សម្បកស្រូវ)និងកន្ទក់(សំបកអង្ករ)ត្រូវបានគេប្រើប្រាស់ជាចំណីសម្រាប់ចិញ្ចឹមសត្វ។

•វត្ថុធាតុដើម៖ស្រូវអាចយកទៅកែច្នៃជាផលិតផលផ្សេងៗទៀតដូចជា៖បាយកកនឹងនំបញ្ចុកបាយដំណើបស្រាអង្ករឬប្រើក្នុងឧស្សាហកម្មគ្រឿងសំអាងនិងឱសថ។ស្រូវមិនត្រឹមតែជាអាហារចម្បងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាធនធានសេដ្ឋកិច្ចនិងជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរផងដែរ។

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា