នៅក្នុងព្រះពុទ្ធសាសនាចែកចេញជា២និកាយ គឺនិកាយមហាយានិងនិកាយហីនយាន បានជាបែងចែកនិកាយនៅព្រះពុទ្ធសាសនាពីព្រោះព្រះពុទ្ធសាសនាមានដើមកំណើតប្រហាក់ប្រហែលគ្នានឹងដើមកំណើតរបស់សាសនាព្រាហ្មដែរទើបក្រោយមកក្នុងរជ្ជកាលព្រះកនិស្កៈប្រមាណក្នុង ស.វ ទី១ នៃគ.ស មាននៅការបែងចែកនិកាយតរៀងមកដល់សព្វថ្ងៃនេះ។និកាយនីមួយៗប្រើទៅតាមតំបន់ និងមានការប្រតិបត្តិផ្សេងៗគ្នា៖

  • និកាយហីនយាន ៖ និកាយនេះច្រើនប្រើនៅទិសខាងត្បូងនៃប្រទេសឥណ្ឌា (ទក្សិណនិកាយ) ជាយានតូចចង្អៀត (ន័យប្រៀបធៀប) ផ្ទុកសត្វលោកទៅនិព្វានបានចំនួនតិចពោលគឺក្របានសម្រេចនិព្វាន ព្រោះវិន័យតឹងតែងពេក ។ និកាយហីនយាននិយមធម៌ចាស់គឺគោរព​ប្រតិបតិ្តតាមពុទ្ធិវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ​(ក្នុងគម្ពីរព្រៃត្រៃបិដក) ។ និកាយនេះគោរពពុទ្ធសមណគោតមដែលត្រាស់សម្មាសម្ពោធិញ្ញាណ ហើយដែលបានចូលបរិនិព្វានទៅហើយ ។ សព្វថ្ងៃប្រទេសដែលនិយមព្រះពុទ្ធសាសនានិកាយហីនយានមាន ៖ ប្រទេសខ្មែរ ថៃ​ ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌា ។
  • និកាយមហាយាន ៖ និកាយនេះច្រើនប្រើនៅទិសខាងជើង (ឧត្តរកាយ) ជាយានធំអាចផ្ទុកសត្វលោកបានច្រើនគ្នាទៅកាន់គោលដៅត្រឹមពោធិសត្វ ដែលអាចជួយអប់រំណែនាំប្រោសសត្វលោកបាន ។ និកាយមហាយាននិយមធម៌ថ្មី៩ គឺមានវិន័យធូរស្រាលហើយគោរព ប្រតិបត្តិតាមលទ្ធិអាចធ្វើអោយចរិយាវាទតាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា ។ ពុំមានការគោរពតាមពុទ្ធិវាទដូចកាយហីនយានឡើយ ។ ដូចនេះនិកាយមហាយានពុំការគោរពព្រះពុទ្ធជាធំឡើយ។ ការគោរពពោធិសត្វដូចជាពោធិសត្វអវលោកិតេស្វរៈ ឬ លោកេស្វរៈ ជាដើម ។ សព្វថ្ងៃប្រទេសដែលនិយមកាន់ព្រះពុទ្ធសាសនាមហាយានមាន ៖ ប្រទេសយួន ជប៉ុន ទីបេ ឥណ្ឌូនេស៊ី ។
  •  

អត្ថបទដោយ៖ អៀង នីតា