(ភ្នំពេញ) – កាលពីពេលថ្មីៗនេះ មានក្រុមមនុស្សអាក្រក់បានបង្កើតយុទ្ធនាការបោកបញ្ឆោត ដោយចម្លងយករាល់ព័ត៌មាន រូបភាព និងវីដេអូផ្លូវការរបស់ ក្រុមហ៊ុន អ៊ីនវ៉ា រៀលអ៊ីស្ទេត (INVA Real Estate) មកប្រើប្រាស់ដើម្បីលួចបន្លំសាធារណជន តាមរយៈប្រព័ន្ធបណ្តាញសង្គម។

ក្រុមឆបោកនេះ បានបង្កើតគណនីក្លែងក្លាយ (Fake) ជាលក្ខណៈក្រុម Telegram ក្លែងក្លាយដែលមានរូបរាងដូចនឹងគណនីផ្លូវការរបស់ក្រុមហ៊ុនពិតប្រាកដ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋច្រឡំ និងជឿថាខ្លួនកំពុងវិនិយោគជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយនេះ។

តើការបញ្ឆោតដំណើរការយ៉ាងណា?

ពួកគេបានប្រើ ឈ្មោះ និងរូបថត លោក ចេង វុទ្ធី ប្រធានក្រុមហ៊ុនអ៊ីនវ៉ា រៀលអ៊ីស្ទេត ដោយគ្មានការអនុញ្ញាតជាផ្លូវការទាល់តែសោះ។ ជាមួយគ្នានេះដែរពួកគេបានចែកចាយព័ត៌មាន និងវីដេអូ ដែលចម្លងចេញពីទំព័រផ្លូវការដោយបានអះអាងថាខ្លួនជាតំណាង ឬជាដៃគូរបស់ក្រុមហ៊ុន INVA ដើម្បីទាក់ទាញការវិនិយោគ។

តាមការបំភ្លឺរបស់ក្រុមហ៊ុន INVA Real Estate បានធ្វើការបដិសេធយ៉ាងខ្លាំងថា៖ "លោក ចេង វុទ្ធី មិនដែលផ្តល់សិទ្ធិ ឬចូលរួមក្នុងគម្រោងវិនិយោគតាមបណ្តាញសង្គមណាមួយឡើយ។ រាល់សកម្មភាពបែបនេះគឺជាការក្លែងបន្លំ បំពានច្បាប់ និងខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។"

សូមសាធារណជនប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំខាងក្រោម៖

  1. - ពិនិត្យឲ្យបានច្បាស់ មុនធ្វើការប្តូរលុយ ឬវិនិយោគ នៅក្នុង គណនីសង្គមណាមួយ។
  2. - កុំជឿទាំងស្រុង លើគេហទំព័រ ឬក្រុម Telegram ដែលអះអាងថាជាផ្លូវការ តែមិនមានអាសយដ្ឋាន ឬលេខទូរស័ព្ទផ្លូវការឡើយ
  3. - តាមដានតែ គណនីផ្លូវការតែប៉ុណ្ណោះ ដែលមាននៅលើគេហទំព័រ និងបណ្តាញសង្គមរបស់ក្រុមហ៊ុន INVA Real Estate។


ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនបានផ្ដល់ជូនអាជ្ញាធរពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត និងចាប់ខ្លួនមេគម្រោងបញ្ឆោត ទាំងនេះ ដាក់ទណ្ឌកម្មតាមច្បាប់។ ប្រសិនបើលោកអ្នកប្រទះឃើញគណនីសង្គមមានសភាពមិនប្រក្រតី, គេហទំព័រ ឬក្រុម Telegram ណាមួយដែលប្រើឈ្មោះក្រុមហ៊ុន INVA ឬលោក ចេង វុទ្ធី សូមរាយការណ៍ភ្លាមៗមកកាន់ក្រុមហ៊ុនតាមរយៈ៖

  1. - លេខទូរស័ព្ទ : 078 804 222/ 015 333 188
  2. - អ៊ីម៉ែល       : valuation@invaestate.com
  3. - វេបសាយ    : https://www.invaestate.com/
  4. - ហ្វេសបុក    : INVA Real Estate Investment and Valuation Co., Ltd. 
  5.  

ការដឹងជាមុន គឺជាវិធីការពារដ៏ល្អបំផុត។ សូមចែករំលែកព័ត៌មាននេះ ដើម្បីការពារក្រុមគ្រួសារ និងមិត្តភក្តិរបស់លោកអ្នកពីការបោកបញ្ឆោតណាមួយ ៕

 

អត្ថបទ៖ កណ្ណិការ