
យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមហ្វេកបុក-Facebook របស់លោកវេជ្ជបណ្ឌិត Dr. Sopheak ជាវេជ្ជបណ្ឌិតជំនាញផ្នែកក្រពះពោះវៀន មានបទពិសោធន៍លើសពី 22 ឆ្នាំ ក្នុងការប្រឹក្សា និងរៀបចំម៉ឺនុយសម្រាប់អ្នកជំងឺបេះដូង ទឹកនោមផ្អែម ជំងឺតម្រងនោម ការផ្ទុកខ្លាញ់ក្នុងថ្លើម និងជំងឺរ៉ាំរៃផ្សេងៗទៀត បានបង្ហាញពីការឆ្លុះបញ្ចាំងពីអ្នកជំងឺម្នាក់ ដែលជាបុរសវ័យ ៥៦ ឆ្នាំ រូបរាងមើលទៅមានសុខភាពល្អ បានមកមន្ទីរពេទ្យដោយសារតែគាត់ជុះលាមកចេញឈាមច្រើនថ្ងៃ។ គាត់បាននិយាយបណ្តើរ សើចបណ្តើរថា<< ប្រហែលជាខ្ញុំកើតឬសដូងបាតទេលោកគ្រូពេទ្យ ខ្ញុំតែបរិភោគអាហារល្អសម្រាប់សុខភាពណាស់ គឺសុទ្ធតែបន្លែ ធញ្ញជាតិទាំងមូល ទឹកដោះគោគ្រាប់ធញ្ញជាតិ មិនបរិភោគសាច់ខ្លាញ់ គ្មានផឹកស្រាបៀរ ឬស្រាទេ>>។ ប៉ុន្តែនៅពេលដែលនៅពេលលោកវេជ្ជបណ្ឌិត បញ្ចូលឧបករណ៍ត្រួតពិនិត្យឆ្លុះចូលទៅ ក្រុមការងារទាំងមូលស្ងាត់មាត់តែម្តង ដោយសារតែពោះវៀនធំរបស់គាត់ពោរពេញទៅដោយដំបៅរលួយ និងមានដុំសាច់ (ប៉ូលីប) ធំៗពណ៌ក្រហមឆ្អៅ ហើយតំបន់ខ្លះមានការផ្លាស់ប្តូររូបរាងទៅជាសណ្ឋានគួរឱ្យសង្ស័យថានឹងវិវត្តទៅជាមហារីក។

ត្រឹមតែមួយជំហានទៀតប៉ុណ្ណោ គាត់គឺនឹងក្លាយទៅជាមហារីកដំណាក់កាលចុងក្រោយ។ ក្រោយពីលោកវេជ្ជបណ្ឌិត ពិនិត្យមើលរបបអាហាររបស់គាត់ឱ្យបានដិតដល់ ខ្ញុំក៏បានយល់អំពីមូលហេតុគឺ៖
– រាល់ពេលបាយ គាត់តែងតែបរិភោគបន្លែឆៅ ត្រសក់ជ្រក់ និងម្ទេសជ្រក់យ៉ាងច្រើន
– បាយអង្ករសម្រូប និងធញ្ញជាតិទាំងមូលដែលបរិភោគទាំងគ្រាប់នៅមានជាតិសរសៃរឹង បានធ្វើឱ្យរលាកស្រទាប់ខាងក្នុងនៃពោះវៀន
– ការតមសាច់ត្រីទាំងស្រុង ធ្វើឱ្យកង្វះប្រូតេអ៊ីន ដូច្នេះកោសិកាពោះវៀនមិនអាចស្តារឡើងវិញបានទេ
– លើសពីនេះ គាត់មានទម្លាប់ផឹកកាហ្វេច្រើន ដើម្បីឲ្យងាយស្រួលក្នុងការបន្ទោរបង់។
អ្វីៗទាំងអស់នេះ គាត់គិតថាវាល្អសម្រាប់សុខភាព ប៉ុន្តែសម្រាប់ពោះវៀនធំវិញ គឺប្រៀបដូចជាកាំបិតដែលត្រូវបានមុតជាប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះដែរ ប្រពន្ធរបស់គាត់អង្គុយគងជើងលើឥដ្ឋ អោបមុខយំទ្រហោយំ និយាយថា “បងគាត់មិនដែលផឹកស្រាបៀរ ស្រា ឬជក់បារីសោះ ចុះហេតុអ្វីបានជាលោកគ្រូពេទ្យនិយាយថាគាត់ជិតកើតមហារីក?”
មហារីកពោះវៀនធំ គឺជាប្រភេទមហារីកមួយក្នុងចំណោមប្រភេទមហារីកទាំង ៥ ដែលកើតមានច្រើនជាងគេបំផុតនៅកម្ពុជា ហើយករណីភាគច្រើនគឺបណ្តាលមកពីទម្លាប់នៃការបរិភោគអាហារមិនត្រឹមត្រូវ។ក្រោយក្រុមគ្រូពេទ្យបានធ្វើអន្តរាគមន៍ទាន់ពេល កាត់យកដុំសាច់ (ប៉ូលីប) ធំៗចេញ និងតាមដានគាត់យ៉ាងជិតស្និទ្ធ។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកវេជ្ជបណ្ឌិត នៅតែឈឺចាប់នោះគឺ៖ បើសិនជាគាត់បានបរិភោគត្រឹមត្រូវតាំងពីដំបូងមក គាត់នឹងមិនចាំបាច់ជួបប្រទះនឹងការជុះឈាម និងប្រឈមមុខនឹងគ្រោះថ្នាក់មហារីកនៅក្បែរនោះទេ។ ថ្ងៃដែលគាត់ចេញពីមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត បានប្រគល់សៀវភៅមួយក្បាលឱ្យគាត់គឺជា “របបអាហារព្យាបាលគ្រប់ជំងឺ”។ នៅក្នុងនោះមានផ្នែកជាក់លាក់មួយសម្រាប់អ្នកជំងឺពោះវៀនធំមានដូចជា៖
– អាហារណាដែលគួរញ៉ាំ និងអាហារណាដែលត្រូវជៀសវាងជាដាច់ខាត
– ម៉ឺនុយអាហារគំរូដែលងាយស្រួលអនុវត្តក្នុងអាហារប្រចាំថ្ងៃរបស់គ្រួសារ
– ពន្យល់ដោយប្រើភាសាធម្មតាៗ តែត្រឹមត្រូវតាមលក្ខណៈវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។
ពីរខែក្រោយមកពេលត្រលប់មកពិនិត្យម្តងទៀត សន្ទស្សន៍ផ្សេងៗមានលំនឹង ហើយគាត់ក៏និយាយដោយធូរស្រាលថា៖ “លោកគ្រូពេទ្យ, តាមពិតមិនមែនតមវេទនាទើបល្អនោះទេ។ ការបរិភោគត្រឹមត្រូវទៅវិញទេ ទើបជារបៀបរស់នៅត្រឹមត្រូវ។”
អាហារមួយពេលអាចជាថ្នាំសង្គ្រោះជីវិត ឬក៏អាចជាកាំបិតអត់រូបភាពដែលបង្ករជាផលអវជ្ជមានដល់អ្នកបរិភោកបានដូចគ្នា។ ដូច្នះសូមជ្រើសរើសរបៀបបរិភោគឱ្យបានត្រឹមត្រូវ មុនពេលដែលវាយឺតពេល ៕
អត្ថបទដោយ៖ កណ្ណិការ