សម្រាប់អ្នកវិនិយោគិន អ្នកជំនួញ និងបងប្អូនប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍លើទីផ្សារអចលនវត្ថុ ជាពិសេសនៅក្នុងខេត្តកំពង់ចាម សូមកុំឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅ ដោយអាចអញ្ជើញចូលរួមសិក្ខាសាលាដ៏ធំមួយ ក្រោមប្រធានបទស្តីពី"ការរីកចម្រើននៃទីផ្សារអចលនវត្ថុក្នុងសម័យឌីជីថល៖ការវិភាគតម្លៃទីផ្សារ ការទិញលក់អចលនវត្ថុ និងការធ្វើទីផ្សារដោយប្រើឌីជីថល" ដែលមានការសហការរៀបចំដោយក្រុមហ៊ុនអ៊ីនវ៉ា បាយ័នអ៊េប និងក្រុមហ៊ុន24អេច ស៊ីនើជី នឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះនៅសណ្ឋាគារអិលប៊ីអ៊ិនអាស៊ាន។

គូសបញ្ជាក់ដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីវាគ្មិនដែលមានបទពិសោធន៍យូរឆ្នាំទាក់ទងនឹងការវិភាគតម្លៃទីផ្សារ ការទិញលក់អចលនវត្ថុ និងការចែករំលែកអំពីការធ្វើទីផ្សារដោយប្រើឌីជីថលពីម្ចាស់ក្រុមហ៊ុនវាយតម្លៃល្បីៗ រួមមានអគ្គនាយកក្រុមហ៊ុនអ៊ីនវ៉ា​ អគ្គនាយិកាក្រុមហ៊ុន24អេច ស៊ីនើជី និង ស្ថាបនិកបាយ័នអេប៕

 

អត្ថបទ​ ៖ កណ្ណិការ