ការប្រែក្លាយ "គំនិតច្នៃប្រឌិត" ឱ្យទៅជា "អាជីវកម្មជោគជ័យ" គឺជាដំណើរការមួយដែលទាមទារលើសពីការយល់សប្តិ។ វាគឺជាការរួមបញ្ចូលគ្នារវាងសិល្បៈនៃការបង្កើតថ្មីនិងវិទ្យាសាស្ត្រនៃការគ្រប់គ្រង។ ខាងក្រោមនេះគឺជាមគ្គុទ្ទេសក៍លម្អិតដើម្បីឈានជើងចេញពីពិភពនៃគំនិតមកកាន់ពិភពនៃការពិត៖

ការធ្វើតេស្តសុពលភាពនៃគំនិត គំនិតល្អមិនមែនសុទ្ធតែជាអាជីវកម្មល្អនោះទេ មុននឹងចំណាយដើមទុនអ្នកត្រូវដឹងថា តើវាដោះស្រាយបញ្ហាអ្វី? អាជីវកម្មដែលជោគជ័យបំផុតគឺជាអាជីវកម្មដែលដោះស្រាយ "ការឈឺចាប់" របស់អ្នកប្រើប្រាស់។ តើមានទីផ្សារដែរឬទេ? សិក្សាថាមានមនុស្សប៉ុន្មាននាក់ដែលនឹងសុខចិត្តបង់ប្រាក់សម្រាប់គំនិតរបស់អ្នកត្រូវបង្កើតគំរូសាកល្បងដែលប្រើចំណាយតិចបំផុតដើម្បីស្ទង់មតិអតិថិជនរបស់ខ្លួនយើង។

ផែនការអាជីវកម្មប្រៀបដូចជា "ផែនទី" ដែលបង្ហាញផ្លូវ អ្នកមិនចាំបាច់សរសេររាប់រយទំព័រទេ ប៉ុន្តែត្រូវមានចំណុចស្នូលដូចជាថាតើអ្វីដែលធ្វើឱ្យផលិតផលរបស់អ្នកប្លែកពីគេ? តើអ្នកនឹងរកចំណូលតាមរបៀបណា? តើនរណាជាអតិថិជនគោលដៅពិតប្រាកដ? នៅក្នុងយុគសម័យនេះ គេមិនទិញគ្រាន់តែ "ផលិតផល" ទេគឺគេទិញ "រឿងរ៉ាវ"។ ដូច្នេះការបង្កើតឈ្មោះ និងរូបរាង (Logo) ដែលឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិតរបស់អ្នក ហើយត្រូវប្រាប់គេពីមូលហេតុដែលអ្នកបងកើតវាឡើង។

មួយវិញទៀតគំនិតច្នៃប្រឌិតអាចនឹងរលាយ ប្រសិនបើខ្វះចរន្តសាច់ប្រាក់យើងត្រូវបែងចែកឱ្យដាច់រវាងកញ្ចប់ថវិកាផ្ទាល់ខ្លួន និងថវិកាសម្រាប់អាជីវកម្ម បើគម្រោងធំ អ្នកប្រហែលជាត្រូវស្វែងរកអ្នកវិនិយោគ ឬកម្ចីខ្នាតតូច។ ចំពោះការផ្លាស់ប្តូរពី "អ្នកច្នៃប្រឌិត" ទៅជា "សហគ្រិន"នេះគឺជាដំណាក់កាលពិបាកបំផុតអ្នកត្រូវរៀន អ្នកត្រូវលះបង់ភាពឥតខ្ចោះ នៅក្នុងអាជីវកម្ម ល្បឿនគឺសំខាន់ណាស់ កុំរង់ចាំរហូតដល់ល្អឥតខ្ចោះ ទើបបញ្ចេញលក់។ អ្នកមិនអាចធ្វើគ្រប់យ៉ាងម្នាក់ឯងបានទេ ត្រូវចេះស្វែងរកមនុស្សដែលមានជំនាញដែលអ្នកខ្វះ (ដូចជា ផ្នែកលក់ ឬគណនេយ្យ)។

 

 

 

អត្ថបទដោយ៖ សុធា