អ្នកលេងហ្គេមពិការភ្នែកម្នាក់ឈ្មោះ Dom Hall បានបង្ហាញថា ភាពពិការមិនអាចរារាំងក្តីស្រឡាញ់ និងសមត្ថភាពរបស់គាត់បាននឡឡើយ។ ក្នុងអំឡុងពេលផ្សាយផ្ទាល់លេងហ្គេមរយៈពេលពីរម៉ោង គាត់បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមពីរ។

ISightCornwall A man wearing a blindfold and headphones is holding a controller and looking at a screen before playing a game called Mortal Combat

បុរសវ័យ 39 ឆ្នាំរូបនេះ មានអ្នកទស្សនាចំនួន 1,387 នាក់ និងចំនួន Like ដល់ទៅ 27,500 នៅលើ TikTok ខណៈនៅលើ Twitch មានអ្នកទស្សនាចំនួន 120 នាក់។ ការផ្សាយរបស់គាត់ក៏ទាក់ទាញអ្នកតាមដានពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងហូឡង់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានរៃអង្គាសប្រាក់បានជាង 300 ផោន សម្រាប់អង្គការសប្បុរសធម៌ iSightCornwall ដែលកំពុងប្រារព្ធខួបលើកទី 170 របស់ខ្លួន។

លោក Hall បានទទួលស្គាល់ថា ការលេងហ្គេម Mortal Kombat ក្នុងពេលផ្សាយផ្ទាល់មិនមែនជារឿងងាយស្រួលទេ ព្រោះគាត់ត្រូវផ្តោតលើសំឡេងក្នុងហ្គេម និងសំឡេងសំណួរពីអ្នកទស្សនាក្នុងពេលតែមួយ។ 

តាំងពីអាយុបីឆ្នាំ លោក Hall មានបញ្ហាភ្នែកដោយសារដុំសាច់ក្នុងសរសៃប្រសាទភ្នែក ដែលធ្វើឱ្យគាត់មើលឃើញត្រឹមតែ 10% ប៉ុណ្ណោះ។ នៅអាយុ 35 ឆ្នាំ គាត់បានបាត់បង់ការមើលឃើញទាំងស្រុង។ ទោះជាយ៉ាងណា ក្តីស្រឡាញ់លើហ្គេមរបស់គាត់មិនដែលបាត់បង់ឡើយ។ គាត់ចាប់ផ្តើមលេងហ្គេមតាំងពីអាយុប្រាំឆ្នាំ ហើយចាប់អារម្មណ៍លើពណ៌ និងអន្តរកម្មជាមួយអ្នកដទៃ។

A man with short brown hair and a beard is part-smiling at the camera. He is blind so his eyes look as though he is looking downwards

នៅពេលបាត់បង់ការមើលឃើញទាំងស្រុង គាត់ធ្លាប់គិតថាចំណង់ចំណូលចិត្តនេះត្រូវបញ្ចប់។ ប៉ុន្តែបន្ទាប់ពីស្រាវជ្រាវបន្ថែម គាត់បានរកឃើញថា មានហ្គេមជាច្រើនកំពុងត្រូវបានអភិវឌ្ឍឱ្យអាចចូលប្រើបានសម្រាប់មនុស្សពិការភ្នែក។ អ្នកលេងអាចប្រើកម្មវិធីអានអេក្រង់ និងសញ្ញាសំឡេងព័ទ្ធជុំវិញ ដើម្បីយល់ដឹងអំពីអ្វីៗកើតឡើងក្នុងហ្គេម និងលេងបានពេញលេញតាមរយៈសំឡេង។

បច្ចុប្បន្ន លោក Hall ជាទីប្រឹក្សាបច្ចេកវិទ្យាជំនួយរបស់អង្គការ iSightCornwall។ មិត្តរួមការងាររបស់គាត់ លោកស្រី Beth Perry បានជួយឆ្លើយសំណួរពីអ្នកទស្សនាក្នុងពេលផ្សាយផ្ទាល់។

រឿងរ៉ាវរបស់ Dom Hall គឺជាភស្តុតាងថា បច្ចេកវិទ្យា និងចិត្តស្មោះត្រង់ អាចបំប្លែងឧបសគ្គឱ្យក្លាយជាឱកាស និងផ្តល់ក្តីសង្ឃឹមដល់អ្នកដទៃបាន។

ប្រែសម្រួលដោយ៖ កណ្ណិការ
ប្រភព៖ BBC https://www.bbc.com/news/articles/c3ew4j2zgyvo