កាលពីព្រេងនាយមាន​កញ្ជ្រោង​មួយ​ក្បាល​កំពុង​ឃ្លាន​ខ្លាំង​ណាស់ វា​បាន​ឃើញ​ទំពាំងបាយជូរ​មួយ​ចង្កោម​ធំ​នៅ​លើ​ដើម​ឈើ​មួយ វា​លោត​ព្យាយាម​ចាប់តែ​លោត​មិន​ដល់។

បន្ទាប់ពី​លោត​អស់​ជាច្រើន​ដង​រហូត​ដល់​ហត់កញ្ជ្រោង​ក៏​ឈប់ វា​និយាយ​ទៅ​កាន់​ខ្លួនឯង​ថា៖ "អូខេ! ទំពាំងបាយជូរ​ទាំងនេះ... វា​ច្បាស់​ជា​ជូរ​ហើយ! ខ្ញុំ​មិន​បាច់​ខំ​លោត​ទៀត​ទេ!"

ពេល​ដែល​វា​ដើរ​ចេញ​ទៅស្រាប់តែ​មាន​ទន្សាយ​តូច​មួយ​ក្បាល​ដើរ​មក​ដល់ទន្សាយ​ឃើញ​ទំពាំងបាយជូរ​ក៏​និយាយ​ថា៖ "អីយ៉ា! ខ្ញុំ​លោត​មិន​ដល់​ទេ! តែ​ខ្ញុំ​អាច​ទៅ​រក​ជណ្តើរ​បាន!"

ទន្សាយ​ក៏​រត់​ទៅ​រក​ឈើ​ក្បែរ​នោះហើយ​យក​មក​ត​គ្នា​ធ្វើជា​ជណ្តើរ​តូច​មួយ វា​ឡើង​ជណ្តើរហើយ​បាន​ស៊ី​ទំពាំងបាយជូរ​នោះ​យ៉ាង​ឆ្ងាញ់។

កញ្ជ្រោង​ដែល​លួច​មើល​ពី​ចម្ងាយនិយាយ​តែ​ក្នុង​ចិត្ត​ថា៖ "ហ្អើយ! តាមពិត​វា​ផ្អែម​សោះ! តែ​ខ្ញុំ​មិនមែន​ជា​ប្រភេទ​សត្វ​ដែល​ប្រើឧបករណ៍ (Tools) ទេ! ខ្ញុំ​ជា​សត្វ​ដែល​ពឹង​លើ​តែ​កម្លាំង​លោត​របស់​ខ្លួន​ឯង!" រួច​ក៏​បន្ត​ដើរ​ទាំង​ស្រេកឃ្លាន។

 

 

អត្ថបទ៖ ជួន សុធា