ពោតបារាំងសម្បូរសារធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា កាកសរសៃ វីតាមីន A វីតាមីន C និងសារធាតុរ៉ែសំខាន់ៗរួមមាន ជាតិដែក ប៉ូតាស្យូម និង ម៉ាញ៉េស្យូមជាដើម។ ផ្លែពោតបារាំងមានផ្ទុកហ្វៃប៊័រឬកាកសរសៃអាហារច្រើនជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាពជួយរក្សាកម្រិតការបឺតស្រូបជាតិស្ករពីពោះវៀនធំឲ្យមានលំនឹង។

ពោតបារាំងមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ដោយជំនួយដល់ការផលិតគ្រាប់ឈាមក្រហមដូច្នេះវាអាចបង្កាជំងឺកង្វះគ្រាប់ឈាមបានផ្ទុកទៅដោយអង់ទីអុកស៊ីដង់ខ្ពស់សម្រាប់ប្រឆាំងនឹងរ៉ាឌីកាលសេរីដែលមានគ្រោះថ្នាក់ដល់កោសិកាក្នុងរាងកាយ។ វាក៏ជួយបង្កាការបំបែកកោសិកាផងដែរ ។ មានអាស៊ីតហ្វូលិកដែលអាចជួយបង្កើនកំហាប់ឆ្អឹងនិងភាពរឹងមាំរបស់ឆ្អឹងដូច្នេះវាពិតជាជួយបង្ការជំងឺពុកឆ្អឹងបានមានវីតាមីន A និង C ក្នុងពោតបារាំងអាចជួយកាត់បន្ថយការធ្វើទុក្ខរបស់ជំងឺហឺតបាន ។ ពោតបារាំងមានជាតិសរសៃរលាយដែលអាចជួយកាត់បន្ថយចំនួនកូឡេស្តេរ៉ុល ដូច្នេះហើយវានឹងទៅកាត់បន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាមនិងជំងឺបេះដូងសរសៃឈាមបាន។ ជាតិសរសៃដែលមានក្នុងបន្លែមួយនេះនឹងជួយបង្កើនភាពធូររបស់លាមកវាក៏អាចទាញជាតិពុលចេញពីក្នុងពោះវៀនកាន់តែងាយស្រួល ផងដែរ។ ពោតបារាំងមានសមាសធាតុស្រដៀងនឹងអាំងស៊ុយលីនដែលអាចជួយថែរក្សាកម្រិតជាតិ ស្ករក្នុងឈាមបាន។ វីតាមីន A និង C ក្នុង ពោតបារាំងអាចជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំង នឹងការបង្ករោគដោយវីរុសខុសៗគ្នាជាច្រើនប្រភេទបាន ។ សារធាតុ Folate ក្នុងពោតបារាំងអាច ជួយទប់ស្កាត់ការកើតជាជំងឺខួរឆ្អឹងខ្នងលើទារកបាន។ ពោតបារាំងសម្បូរទៅដោយសារធាតុ Lutein និង Beta carotene ដែលមានប្រយោជន៍ជាពិសេសក្នុងការថែរក្សាសុខភាពភ្នែកតែម្តង។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា