ក្រុមហ៊ុន SpaceX បានបញ្ចប់ការសាកល្បងបាញ់រ៉ុក្កែត Starship លើកទី១០ បានដោយជោគជ័យ នៅថ្ងៃអង្គារពេលល្ងាច បន្ទាប់បញ្ហាអាកាសធាតុ និងបញ្ហាបច្ចេកទេដែលបណ្ដាលឲ្យពន្យាពេលប៉ុន្មានថ្ងៃមក។ រ៉ុក្កែតកម្ពស់ ៤០៣ ហ្វីតនេះ បានហោះចេញពីតំបន់ South Texas ឡើងទៅលំហអាកាស បញ្ចេញ ប្រព៏ន្ធសាតាឡាយសាកល្បង និង ត្រឡប់ចុះចតវិញដោយសុវត្ថិភាព និងធ្វើចលនាបង្វិលមុននឹងធ្លាក់ចុះក្នុងមហាសមុទ្រឥណ្ឌា។ ជោគជ័យនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់សម្រាប់គម្រោងរបស់អេឡុន ម៉ាស់ ក្នុងការនាំយកអវកាសយានិកទៅភពព្រះចន្ទ និងបន្តទៅកាន់ភពអង្គារ។ ទោះបីមានការបរាជ័យជាច្រើនកន្លងមកក៏ដោយ SpaceX បាននិយាយថា គ្រប់ការបរាជ័យគឺជាផ្នែកមួយនៃដំណើរការ រៀនសូត្រ និងអភិវឌ្ឍន៍ខ្លួន របស់រ៉ុក្កែតដែលមានអំណាចខ្លាំងបំផុតនៅលើពិភពលោកនេះ។


_1756288733.webp)