ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារទៅលើទីក្រុងគៀវ ដែលជាការវាយប្រហារដ៏សាហាវបំផុតគិតចាប់តាំងពីខែកក្កដាមក ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់ ក្នុងនោះមានកុមារ ៤នាក់ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់បានរងរបួស។ អគារលំនៅឋាន ៥ជាន់មួយកន្លែងនៅក្នុងសង្កាត់ Darnytskyi ត្រូវបានបំផ្លាញ ហើយការិយាល័យគណៈប្រតិភូរបស់សហភាពអឺរ៉ុប និង British Council ដែលនៅក្បែរនោះក៏បានរងការខូចខាតផងដែរ។ 

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្កោលទោសការវាយប្រហារនេះ ដោយកត់សម្គាល់ឃើញថាមីស៊ីលបានបាញ់ទៅត្រូវត្រឹមតែ៥០ ម៉ែត្រពីបេសកកម្មរបស់សហភាពអឺរ៉ុបប៉ុណ្ណោះ។ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានចោទប្រកាន់រុស្ស៊ីថាបានបង្កើនការវាយប្រហារ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពដោយចេតនា។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មឱ្យកាន់តែតឹងរ៉ឹងជាងមុន ដោយមានប្រសាសន៍ថាទីក្រុងម៉ូស្គូបានជ្រើសរើស "កាំជ្រួចផ្លោង ជាជាងការចរចា"។ 

ទោះបីជាវិមានក្រឹមឡាំងបានអះអាងថាមានចំណាប់អារម្មណ៍ក្នុងការចរចាក៏ដោយ ក៏មេដឹកនាំលោកខាងលិច រួមទាំងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងបេសកជនរបស់សហរដ្ឋអាមេរិក បាននិយាយថាការវាយប្រហារនេះបានបង្ហាញពីភាពព្រហើនរបស់រុស្ស៊ី និងបានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពដែលកំពុងបន្ត។ 
 

ប្រភព៖ BBC