នៅកម្ពុជា ខ្សែភាពយន្ត The Conjuring: Last Rites ត្រូវបានចាក់បញ្ចាំងទូទាំងប្រទេសកាលពីថ្ងៃទី 4 ខែកញ្ញា។ ខ្សែភាពយន្តនេះត្រូវបានចាក់ផ្សាយដោយរោងកុនល្បីៗនៅកម្ពុជា ហើយបានក្លាយជាការរឿងមួយដែលគួរឱ្យខ្លាចបំផុត បើប្រៀបធៀបជាមួយរឿងដែររន្ធត់នៅប្រទេសកម្ពុជាយើង។

ខ្សែភាពយន្តនេះនិយាយអំពីការស៊ើបអង្កេតចុងក្រោយរបស់ Ed និង Lorraine Warren ដែរជាតួអង្គគ្រួបង្ក្រាបខ្មោច នៅក្នុងករណីដ៏រន្ធត់មួយដែលបានយកចេញមកពីរឿងពិតនៃការលងបន្លាចនៃគ្រួសារមួយដោយគេបានអះអាងថាមានវិញ្ញាណបានចូលសណ្ធិត។ អ្នកដឹកនាំរឿង Michael Chaves បានត្រលប់មកដឹកនាំរឿងនេះវិញ ដោយធ្វើឲមានភាពភ័យរន្ធត់កាន់តែខ្លាំងជាងរឿងមុនៗជាមួយនឹងការលោងបន្លាច និងបរិយាកាសដ៏គួរឲព្រឺព្រួច។

ក្រោយអ្នកដែលបានទស្សនានៅកម្ពុជាបានចេញពីទស្សនា ក៏បានបង្ហោះមតិរបស់ពួកគេនៅលើបណ្តាញសង្គម ដោយភាគច្រើននិយាយថា The Conjuring: Last Rites ជាខ្សែភាពយន្តភ័យរន្ធត់មួយដែលគួរឱ្យខ្លាចបំផុតក្នុងចំណោមរឿងដែរពូកគេធ្លាប់បានទស្សនា។ ពួកគេបានសរសើរចំពោះការថត ការលងបន្លាច និងឈុតឆាកគួរឲរន្ធត់ជាច្រើនទៀតដែលមាននៅក្នុងរឿង។

អត្ថបទ៖ [តុប ឡៃហៀង]