សព្វថ្ងៃកំណើននៃអ្នកដែលកើតជំងឺផ្លូវចិត្តកាន់តែមានការកើនឡើង ដោយសារតែស្ថានភាព និងបញ្ហាដែលសមីខ្លួនជួបជាក់ស្តែងមានលក្ខណៈធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។មូលហេតុនាំឲ្យមានជំងឺផ្លូវចិត្តមាន មូលហេតុខាងក្រៅ៖ គឺបណ្តាលមកពីបញ្ហាគ្រួសារ ការទំនាក់ទំនង ការងារ សង្គម បរិយាកាស ជំងឺផ្លូវកាយជាដើម។ មូលហេតុខាងក្នុង៖ គឺបណ្តាលមកពីវិធីបុគ្គលគិត និងមានអារម្មណ៍ដូចជា ការទិទៀនខ្លួនឯង ភាពមិនច្បាស់លាស់ឬព្រួយបារម្ភ មានគំនិតអវិជ្ជមាន សុក្រិតនិយម ការឲ្យតម្លៃខ្លួនទាបជាដើម។

វានឹងបង្ករជាការកើតជំងឺផ្លូវចិត្ត ឬជំនឿបាក់ទឹកចិត្ត​ ភាពវង្វេងស្មារតី ​ពិការភាពបញ្ញាការថប់បារម្ភ - ជំងឺភ័យស្លន់ស្លោ ភ័យស្លន់ស្លោ កង្វះការយកចិត្តទុកដាក់ ជំងឺផ្ចង់អារម្មណ៍ដែលធ្ងន់ធ្ងរនោះគឺចេតនាធ្វើអត្តឃាតខ្លួនឯង។

សុខភាពផ្លូវចិត្តប៉ះពាល់ដល់របៀបដែលយើងគិត អារម្មណ៍ និងការធ្វើសកម្មភាព ហើយវាមានសារៈសំខាន់នៅគ្រប់ដំណាក់កាលនៃជីវិត តាំងពីកុមារភាព និងវ័យជំទង់រហូតដល់ពេញវ័យ។

ទាំងនេះជាវីធីសាស្ត្រមួយចំនួនជួយដល់ការអភិវឌ្ឍជំនាញអារម្មណ៍អាចលើកកម្ពស់សុខភាពផ្លូវចិត្ត​ កាត់បន្ថយការថប់អារម្មណ៍ ភាពតានតឹងនិងធ្វើឲ្យអារម្មណ៍កាន់តែប្រសើរឡើង៖

១.ការទទួលស្គាល់អារម្មណ៍ និងការយល់ពីខ្លួនឯង ជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពផ្លូវចិត្តដើម្បីជួយរំលឹកក្រើនរំលឹកខ្លួនឯងដែលកំពុងជួបវិបត្តផ្លូវចិត្តជាមុនសិន។

២.បទប្បញ្ញាត្តិនៃអារម្មណ៍ និងភាពធន់ អនុញ្ញាត្តិឲ្យយើងគ្រប់គ្រងអារម្មណ៍តាមរបៀបដែលមានសុភាពល្អ ដោយសម្របខ្លួនទៅហ្នឹងស្ថានភាពលំបាកដោយភាពស្ងប់ស្ងាត់ និងអត់ធន់។

៣.ការបណ្តុះគំនិតវិជ្ជមាន និងភាពធន់ ជារបៀបនៃការចេះគិតរឿងល្អៗនឹងកើតមានឡើងរួមជាមួយការដាក់ខ្លួនយល់អារម្មណ៍នរណាម្នាក់ផ្សេងទៀត(យកចិត្តគេដាក់ចិត្តយើង) ជួយពង្រឹងទំនាក់ទំនងរវាងបុគ្គលរបស់យើង និងអាកម្បកិរិយាអត់ធ្មត់ ជាគន្លឹះយកឈ្នះភាពថប់អារម្មណ៍ និងការធ្លាក់តឹកចិត្ត។

៤.ការព្យាបាលស្វែងរកជំនួយពីអ្នកជំនាញ និងយុទ្ធសាស្ត្រថែទាំងខ្លួន ជាវិធីដែលអ្នកជំនាញផ្នែកសុភាពផ្លូវចិត្តបញ្ចូលក្នុងវីធិសាស្ត្រព្យាបាលរបស់ពួកគេជួយអតិថិជនអភិវឌ្ឍជំនាញអារម្មណ៍ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។លើសពីនេះ បុគ្គលម្នាក់ៗអាចអនុវត្តការថែរក្សាអារម្មណ៍ខ្លួនឯង ដោយប្រើការសមាធិជាប្រចាំ និងបញ្ចេញអារម្មណ៍ចំពោះបុគ្គលដែលយើងអាចទុកចិត្តបាន។

៥.លំហាត់ប្រាណទៀងទាត់ ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែផ្តល់អត្ថប្រយោជន៍រាងកាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលសុខភាពផ្លូវចិត្តយើងឲ្យកាន់តែតែងមាំមួយកម្រិតទៀត ព្រោះវាបញ្ចេញនូវអរម៉ូន endorphins ជាសារធាតុបញ្ជូនទៅកាន់សរសៃប្រសាទឲ្យមានអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង​ និងការថប់អារម្មណ៍។

៦.ទម្លាប់សម្រាកលំហែកាយ វាជួយបន្ធូរអារម្មណ៍យើងឲ្យភ្លេចគិតពីវិបត្តិបានខ្លះ និងជួយស្តារថាមពលផ្លូវចិត្តឡើងវិញ៕

អត្ថបទដោយ៖ កណ្ណិការ