បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ព្រះចន្ទដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា "ពិធីសែនដូនតា" ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក K.279c ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ វ៉ាន់ឆាតដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។ ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី ។

សម្រាប់ពិធីដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើអំឡុងពេលព្រះជារាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះរួមមាន៖

១.ពិធីសែនលាដូនតា នៅថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនិងថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋ​ខ្មែរមានជំនឿថា ដួង​វិញាណនៃក្រុមសាច់ញាតិរបស់ខ្លួននិងមកលាក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃចុងក្រោយ ដែលគេតែងហៅថា ភ្ជុំធំ (Big Meeting) នៅល្ងាចម៉ោង ៥:០០ - ៦:០០ នាទីល្ងាច គេនិងរៀបចំបាយម្ហូបចំនីមួយថាស ដើម្បីសែនព្រេន អញ្ជើញដួងវិញាណនៃសាច់ញាតិមកសេពសោយអាហារ ដែលតំណាងឱ្យការផ្សារភ្ជាប់ញាណទាំង៥ របស់មនុស្សដែលនៅរស់ ទៅភ្ជាប់ទំនាក់ទំនងទៅ និង មជ្ឈដ្ឋាននៃញាណខាងក្រៅតាមរយៈការអុចធូបឧទ្ទិសហៅ ។ជាមួយគ្នានេះដែរ ក្នុងគោលបំណងនឹករំឭកដល់គុណូបការៈជីដូនជីតាឪពុកម្តាយនិងសាច់ញាតិ តបស្នងសងគុណដល់អ្នកដែលបានចែកឋានហើយ បួងសួង កុសលផលបុណ្យឲ្យមានដល់អ្នកដែលរស់រានមានជីវិតនៅឡើយ បង្កើតជាចំណងមេត្រីភាពរវាងមិត្តភក្តិ សាច់ញាតិ វង្សត្រកូលនិងសហគមន៍។

No photo description available.

២.ការសែន កន្ទោងបាយ:កន្ទោងបាយ គឺជា បាយសិង្ឃាដក៍ ដែលមានន័យថាបាយដែលគេពូតជាដុំៗ ពី ១ដុំ ដល់ ១៥ដុំ តំណាងឱ្យថ្ងៃ ១រោច ដល់ ១៥រោច រួចគេយកទៅដាក់សែននៅតាមកែងផ្លូវ ឬ កែងរបងវត្ត ដែលសន្មតថាជាបាយតំណាងឱ្យផ្លូវបែកជា ៣ ឬ ផ្លូវបែកជា ៤ ដើម្បីហៅពួកព្រលឹងខ្មោចផ្សេងៗ ឱ្យជួយស្វែងរកខ្មោចញាតិរបស់ពួកគេ ដើម្បីជួយនាំផ្លូវព្រលឹងខ្មោចញាតិរបស់ពួកគេមកកាន់តំបន់ខ្លួនរស់នៅ ព្រោះខ្លាចក្រែងញាតិរបស់ពួកគេស្វែងរកពួកគេគ្រប់ ៧វត្ត មិនឃើញក៏ជេរប្រទេចដាក់បណ្ដាសារកូនចៅខ្លួន ឱ្យលំបាកក្រក្សត់វេទនាផ្សេងៗ។

៣.ពិធីបុង្សកូល គឺជាពិធីរំលឹកវិញ្ញាណក្ខន្ធ ដើម្បីជាកិច្ច តបស្នងសងគុណ និង ជួយរំដោះទុក្ខទោស ដល់ បុព្វការី ជន របស់ខ្លួន មិនថា ជាសាច់ញាតិ ឬ សត្វឃាត ដែលពួកគេបានសម្លាប់យកសាច់ជារៀងរាល់ថ្ងៃនោះទេ ពួកគេត្រូវ ឧទ្ទិសកុសលផលបុណ្យទាំងនេះឱ្យសត្វទាំងនោះ មិនថា សត្វត្រី ជ្រូក គោ មាន់ ទា ឬ សត្វដែលពួកគេសម្លាប់ជារៀងរាល់ថ្ងៃដើម្បីទទួលបាននូវប្រាក់កម្រៃក្នុងការចិញ្ចឹមជីវិតផ្សេងៗ ការបុង្សកូលនេះហើយ បានរួមចំណែកលាងនៅអំពើបាបរបស់ពួកគេផងដែរ តាមរយៈការឧទ្ទិសផលបុណ្យនេះឯង កិច្ចពិធីបង្សុកូល រមែងធ្វើនៅ ឧបដ្ឋានសាលា សាលាឆាន់ ឬ នៅកុដភិក្ខុសង្ឃផ្ទាល់ មិនថាគ្រប់កាលៈទេសៈដែលកើតមាននូវការផ្ដើមកម្មវិធីបុណ្យ សុទ្ធតែទាក់ទងនិងកិច្ចបង្សុកូលនេះ ។

៤.ពិធីបំបួសភ្នំខ្សាច់ ពិធីបំបួសភ្នំខ្សាច់ តាម​ទំនៀម​ខ្មែរ​បុរាណ កាល​បើ​គេ​ជញ្ជូន​ដី​ខ្សាច់​មក​ចាក់​គរ​ពូន​ឱមាន​ទ្រង់​ទ្រាយ​ប្រហែល​ភ្នំ មាន​កំពស់​ និង ​ទំហំ​​ល្មម​តាម​ដែល​គេ​ត្រូវ​ការ​ឡើង​ហើយ គេ​ច្រើន​យក​​​​ក្អម​ទាំង​មូល​មក​កប់​ឱ្យនៅ​ត្រឹម​ក​ ដាក់​​ត្រង់​កំពូល គ្រប់​ចេតិយ ឱ្យមាន​សណ្ឋាន​ដូច​ក្បាច់​ក​ចេតិយ​មែន​ទែន, ហើយ​គេ​ធ្វើ​រាជ​វ័តព័ទ្ធ​ជុំវិញ (របងក្បាច់) ពី​ក្រៅ​ចេតិយ​ទាំង​នោះ ទុក​តែ​មាត់​ទ្វារ​ចេញ​ចូល ៤ ទិស គេ​ធ្វើ​រាន​ទេព្តា ៨ ដាក់​គ្រប់ ៨ ទិស មាន​រាន​មួយ​ទៀត តំណាងឱ្យ ​ព្រះ​យមរាជ​ ដាក់​នៅ​ទិស​បូព៌ មាន​ទាំង​ឆត្រ​រួត និង ​ទង់​រលកទាំង៣ តំណាងឱ្យនិកាយទាំង៣ នៃសាសនាព្រះពុទ្ធ រួមមាន៖ 

  1. ទង់រលកទី១ តំណាងនិកាយ មហាយាន
  2. ទង់រលកទី២ តំណាងនិកាយ ហិនយាន
  3. ទង់រលកទី៣ តំណាងឱ្យនិកាយ ព្រះសាស្តារ ឬ ព្រះពុទ្ធថេរវាទ 

ពិធីពូនភ្នំខ្សាច់ និងជំនឿរបស់ខ្មែរក្នុងពេលចូលឆ្នាំថ្មី

៥.ពិធីបោះបាយបិណ្ឌ ជាពិធីមួយដែលត្រូវបានប្រារព្ធនៅចន្លោះម៉ោង​​ ៣ និង ម៉ោង​ ៤ ទាបភ្លឺ ដែលមនុស្សម្នា ត្រូវយកបាយបិណ្ឌនោះទៅបោះឱ្យពពួកប្រេត នៅក្បែរជុំវិញព្រះវិហារ ដើម្បីជាការរំដោះកម្មពៀរពពួកប្រេតទាំងនោះផង និង បានឧទ្ទិសជាអាហារ ឱ្យពពួកប្រេតទាំងនោះផង ។

៦.ពិធីចាក់ទឹកដូងថ្វាយព្រះបិតរ មានន័យថា បុព្វបុរស ឬ ដូនតារបស់ឪពុកម្ដាយ នៅរៀងរាល់ថ្ងៃ១៤រោច ខែភទ្របទ អង្គព្រះមហាក្សត្រ និងប្រារព្ធពិធី ចាក់ទឹកដូងថ្វាយព្រះបិតរ ដែលមានន័យថា សេចក្ដីចម្រើនដល់ដួងវិញាណខន្ធដូនតា នៃអង្គព្រះមហាក្សត្រ ការច្រូចចាក់ទឹកដូង ជាកិច្ចពិធីនៃការឧទ្ទិសកុសលផលបុណ្យ របស់អង្គ​ព្រះមហាក្សត្រ ជូនចំពោះ​បុព្វបុរស ឬ ជូនចំពោះ​មរណៈ​កាល របស់ញាតិវង្សរបស់ព្រះអង្គ ។

៧.ពិធីលយកន្ទោងប្រវត្តិពិធីលយកន្ទោងដកស្រង់ចេញពីឯកសារ ប្រជុំរឿងព្រេងខ្មែរ ឆ្នាំ១៩៦៣ រឿង ជ័យអស្ចារ្យ ចម្បាំងខ្មែរសៀម អ្នកតាឃ្លាំងមឿងលោតចម្រូងសម្លាប់ខ្លួនកេណ្ឌទ័ពខ្មោច ​ចម្បាំងនៅ អូរ​ស្វាយ​ដូន​កែវ កងទ័ពសៀមដកថយដល់បាត់ដំបង មរណៈភាព អ្នកតាឃ្លាំងមឿង កើតមានពិធីលយកន្ទោងមកដល់សព្វថ្ងៃនេះ ។ពិធីលយកន្ទោង ឬ បណ្ដែតសំពៅជូនដូនតា ដកស្រង់ចេញពីឯកសារ ប្រជុំរឿងព្រេងខ្មែរ ភាគ៩ ឆ្នាំ១៩៦៣ រឿង នាយសំពៅ ៥០០ និទានពីឈ្មួញសំពៅចំនួន ៥០០នាក់ បានសំចតនៅកោះមួយ ត្រូវបានពពួកប្រេតចាប់បាន និងចង់យកមកធ្វើជាអាហារ ។ការហាមប្រាម ទៅលើកិច្ចពិធីលយកន្ទោង ឬ លយសំពៅ តាមមាត់ស្ទឹង បឹង ឬ តាមដងទន្លេធំៗ ដែលធ្វើឱ្យកខ្វក់ដល់បរិស្ថានទឹក ប្រាសចាកនូវក្រមសីលធម៌នៅក្នុងសង្គម ដែលធ្លាប់បានលើកឡើង ក្នុងឆ្នាំ ១៩៧២ ដោយលោក ត្រឹង ងា ដែលជា សាស្ត្រាចារ្យ នៃវិទ្យាស្ថាន ខ្មែរមន ។ ដូចនេះគួរធ្វើពិធីលយកន្ទោង ទៅតាមស្រះសមល្មម ដែលមាននៅក្នុងវត្ត ដោយភ្ជាប់ជាមួយនិងការសំអាតអនាម័យចេញ ។

ក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខ្មែរមានជំនឿបំរាម និងតំណមជាច្រើន ដូចជា៖

១.មិនត្រូវចំអិន ឬបរិភោគអាហារមានក្លិនខ្លាំងពេកព្រោះជឿថាអាចរំខានដល់ព្រះសង្ឃ និងវិញ្ញាណ

២.មិនត្រូវសើចសប្បាយពេក ឬរំខានព្រះវិហារ ព្រោះជាពេលបូជាដ៏ខ្ជាប់ខ្ជួន

៣.មិនត្រូវធ្វើអំពើអាក្រក់ ដូចជាការលេងស៊ីសង ការលះលោភឈ្លានពាន ឬប្រើពាក្យអាក្រក់

៤.មិនគួរទៅវត្តដោយសម្លៀកបំពាក់មិនសមរម្យ

៥.មិនគួរទៅវត្តដោយចិត្តមិនស្រលាញ់ ឬគ្រាន់តែធ្វើតាមទម្លាប់ ដោយគ្មានការគោរពក្នុងចិត្ត

៦.ហាមខឹងក្រេវក្រោធជាឥរិយាបទ​​ច្រងេងច្រងាង និង​ការ​វាយ​តប់​គ្នា ត្រូវ​តែ​ហាម​ឃាត់​ជា​ដាច់​ខាត​ ក្នុងនោះគឺរាប់ទាំងការវាយដំសត្វផងដែរ

 

អត្ថបទដោយ៖ កណ្ណិការ