Elon Musk ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលអាចរៀននិងយល់ដឹងពីវិស័យស្មុគស្មាញជាច្រើនដូចជា រ៉ុក្កែត រថយន្តអគ្គិសនី និងបញ្ញាសិប្បនិមិត្ត (AI)នៅក្នុងរយៈពេលដ៏ខ្លី។ អាថ៌កំបាំងមួយដែលគាត់បានចែករំលែកគឺវិធីសាស្រ្តដែលគេហៅថា Mental Stacking ឬ Transferable Knowledge ។បច្ចេកទេសនេះមិនមែនគ្រាន់តែជាការរៀនទន្ទេញមេរៀននោះទេប៉ុន្តែជាការរៀបចំរចនាសម្ព័ន្ធចំណេះដឹងក្នុងខួរក្បាលដើម្បីឱ្យវាអាចប្រើប្រាស់បានច្រើនវិស័យ។

លោក Elon Musk ជឿជាក់ថាចំណេះដឹងទាំងអស់ប្រៀបដូចជាដើមឈើជំនួសឱ្យការទន្ទេញស្លឹក (ព័ត៌មានលម្អិតតូចៗ) មុនគេឭអ្នកត្រូវចាប់ផ្តើមពី ឫសគល់ និងដើម។ នៅពេលអ្នករៀនប្រធានបទថ្មីត្រូវសួរខ្លួនឯងថា "តើអ្វីទៅជាគោលការណ៍គ្រឹះបំផុតដែលកំណត់ប្រធានបទនេះ?" ឧទាហរណ៍: បើអ្នករៀនសរសេរកូដកុំចាប់ផ្ដើមពីភាសាកម្មវិធីស្មុគស្មាញ។ ចាប់ផ្ដើមពីគោលការណ៍គ្រឹះនៃការគិតឡូហ្ស៊ិក លំហូរទិន្នន័យ និងលក្ខខណ្ឌជាមុនសិន។ ការយល់ដឹងពីគោលការណ៍គ្រឹះធានាថាគ្រឹះចំណេះដឹងរបស់អ្នករឹងមាំហើយចំណេះដឹងក្រោយៗនឹងងាយស្រួលភ្ជាប់ចូល។ 

នៅពេលអ្នកបានយល់ពីគោលការណ៍គ្រឹះហើយ ជំហានបន្ទាប់គឺការភ្ជាប់ចំណេះដឹងថ្មីៗទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយនេះគឺជាបេះដូងនៃ Mental Stacking ហើយត្រូវសួរខ្លួនឯងថា "តើចំណេះដឹងថ្មីនេះស្រដៀងឬអាចអនុវត្តទៅលើអ្វីដែលខ្ញុំបានដឹងពីមុនដោយរបៀបណា?" ឧទាហរណ៍: បើអ្នករៀនហិរញ្ញវត្ថុ អ្នកអាចភ្ជាប់គំនិតនៃហានិភ័យនិងរង្វាន់ទៅនឹងការសម្រេចចិត្តក្នុង អាជីវកម្មឬសូម្បីតែទំនាក់ទំនងផ្ទាល់ខ្លួន។ លោក Elon Musk តែងតែភ្ជាប់ចំណេះដឹងរូបវិទ្យាគ្រឹះទៅនឹងការរចនាម៉ូដរ៉ុក្កែត និងរថយន្តនៅពេលអ្នកភ្ជាប់ចំណេះដឹងថ្មីទៅនឹងចំណាស់ខួរក្បាលរបស់អ្នកបង្កើតផ្លូវប្រសាទថ្មីៗដែលធ្វើឱ្យការចងចាំកាន់តែរឹងមាំនិងអាចប្រើប្រាស់បានច្រើនមុខ។

ការអានឬស្ដាប់មិនគ្រប់គ្រាន់ទេដើម្បីឱ្យការរៀនសូត្រជាប់បានយូរអ្នកត្រូវតែប្រើចំណេះដឹងថ្មីនោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន បើអ្នករៀនពីការធ្វើទីផ្សារតាមហ្វេសប៊ុកភ្លាមៗត្រូវបើកគណនីមួយហើយព្យាយាមបង្កើតវាបន្តិចម្តងៗ ហើយព្យាយាមពន្យល់ពីគំនិតថ្មីដែលអ្នករៀនបានទៅកាន់មិត្តភក្តិ ឬមិត្តរួមការងារ ប្រសិនបើអ្នកអាចពន្យល់វាបានយ៉ាងច្បាស់លាស់នោះមានន័យថាអ្នកពិតជាយល់វាហើយ ការអនុវត្តប្រែក្លាយចំណេះដឹងទ្រឹស្តីទៅជាជំនាញដែលខួរក្បាលរបស់អ្នកអាចប្រើប្រាស់ដោយស្វ័យប្រវត្តិ

អ្នកមិនអាចរៀនអ្វីៗទាំងអស់ក្នុងពេលតែមួយបានទេយល់ដឹងពីអ្វីដែលអ្នកមិនទាន់ចេះនិងកុំខ្លាចក្នុងការធ្វើខុស សុំឱ្យអ្នកជំនាញក្នុងវិស័យនោះហើយកែលម្អលទ្ធផលការងាររបស់អ្នកកំហុសគឺជាឱកាសដ៏ល្អបំផុតសម្រាប់ការរៀនសូត្រស៊ីជម្រៅ និងចាប់ផ្ដើមធ្វើវាសិនហើយកែលម្អនៅពេលក្រោយការរង់ចាំរហូតដល់អ្នក "ដឹងគ្រប់យ៉ាង" នឹងធ្វើឱ្យអ្នកមិនដែលចាប់ផ្តើមឡើយ។ ការរៀនលឿនមិនមែនមានន័យថារៀនបានល្អឥតខ្ចោះទេតែមានន័យថាទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីអនុវត្តនិងធ្វើការកែលម្អ។ និយាយជារួមមក បច្ចេកទេស Mental Stacking របស់ Elon Musk ផ្តោតលើការរៀនតាមរចនាសម្ព័ន្ធ មិនមែនគ្រាន់តែការទន្ទេញមេកានិចនោះទេ ដោយចាប់ផ្តើមពីគោលការណ៍គ្រឹះ រួចភ្ជាប់វាទៅនឹងចំណេះដឹងផ្សេងៗទៀតអ្នកនឹងអាចពន្លឿនសមត្ថភាពរៀនសូត្រនិងដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស។

 

 

អត្ថបទ៖ សុធា