ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសថា នៅឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក។ តួលេខនេះបង្ហាញពីកំណើនទុនវិនិយោគ ៤៥% និងចំនួនគម្រោងកើនឡើង ៥២% បើធៀបនឹងឆ្នាំ២០២៤ ដែលជាកំណត់ត្រាថ្មីមួយទៀត។ ការវិនិយោគដ៏ច្រើននេះ ត្រូវបានរំពឹងថានឹងបង្កើតការងារជូនពលរដ្ឋបានប្រមាណ ៤៣ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំរបស់វិនិយោគិនមកលើបរិយាកាសធុរកិច្ចនៅកម្ពុជា។

 

អត្ថបទ៖ សុធា

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា