ការចរចាដែលមានប្រសិទ្ធភាព មិនមែនជាការប្រកួតប្រជែងយកចាញ់ឈ្នះនោះទេ ប៉ុន្តែគឺជា "ការកសាងទំនាក់ទំនង និងការស្វែងរកដំណោះស្រាយរួម"។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ អ្នកត្រូវជៀសវាងកំហុសឆ្គង និងអនុវត្តតាមវិធី ៣​យ៉ាងនេះ៖

១.មើលពិភពលោកតាមការពិត "ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន" និង "ជ្រើសរើស" អ្វីដែលត្រូវយកមកប្រើក្នុងការចរចា

មនុស្សយើងមិនបានមើលឃើញពិភពលោកតាមសភាពពិតនោះទេ ប៉ុន្តែយើងមើលឃើញពិភពលោកតាមរយៈអ្វីដែល "យើងធ្លាប់" វាប្រៀបដូចជាគ្រប់គ្នាមានពាក់វ៉ែនតាពណ៌ដើម្បីចម្រាញ់អ្វីដែលនៅពីមុខភ្នែក រាល់អ្វីដែលយើងបានឮ និងបានឃើញ ត្រូវបានបកស្រាយតាមរយៈបទពិសោធន៍ និងជំនឿផ្ទាល់ខ្លួន។

២.ស្តាប់ដើម្បី "យល់" មិនមែនស្តាប់ដើម្បី "តទល់" និងចេះស្ងប់ស្ងាត់តាមចង្វាក់។មនុស្សភាគច្រើនមិនបានស្តាប់ដើម្បីយល់នោះទេ ប៉ុន្តែស្តាប់ដើម្បីរង់ចាំឆ្លើយតប នៅពេលដែលភាគីម្ខាងទៀតកំពុងនិយាយ យើងច្រើនតែរវល់គិតរកពាក្យមកតបវិញនៅពេលគេឈប់និយាយ។ការធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថា "គេត្រូវបានគេស្តាប់" គឺជារឿងសំខាន់បំផុត ប្រសិនបើគេមិនមានអារម្មណ៍បែបនេះទេ គេនឹងមិនស្តាប់យើងវិញឡើយ។ មនុស្សដែលនិយាយខ្លាំងៗ ជារឿយៗមកពីគេគិតថាការនិយាយខ្លាំងៗនឹងធ្វើឱ្យយើងយល់ពីគេកាន់តែច្បាស់។

៣. គ្រប់គ្រងអារម្មណ៍ឱ្យសមស្របទៅតាមស្ថានភាពនីមួយៗអារម្មណ៍របស់ភាគីម្ខាង អាចជម្រុញឱ្យមានអារម្មណ៍តបតពីភាគីម្ខាងទៀត។ អារម្មណ៍ដែលហឹង្សា ឬខ្លាំងក្លាពេក អាចបញ្ចប់ការចរចាបានក្នុងមួយប៉ប្រិចភ្នែក។

វិធីចាត់ចែងអារម្មណ៍។

ជោគជ័យក្នុងការចរចា មិនមែនស្ថិតនៅលើភាពឆ្លាតវៃ ឬទិន្នន័យដ៏ច្រើនលើសលប់នោះទេ ប៉ុន្តែវាស្ថិតនៅលើ "ការយល់ពីធម្មជាតិរបស់មនុស្ស" នៅពេលដែលយើងយល់ និងចេះគ្រប់គ្រងលើការយល់ឃើញ ការប្រាស្រ័យទាក់ទង និងអារម្មណ៍ ការចរចារាល់លើកនឹងក្លាយជាឱកាសដែលគ្រប់ភាគីទទួលបានផលប្រយោជន៍ត្រលប់ទៅវិញ មិនមែនជាសមរភូមិដែលមានអ្នកចាញ់ និងអ្នកឈ្នះនោះទេ។

https://www.facebook.com/share/p/19hccUR23e/